លោក គង់ វិបុល ៖ សូមកុំបារម្ភអ្នកលក់អចនទ្រព្យខាតនឹងមិនត្រូវឲ្យបង់ពន្ធចំណេញមូលធនឡើយ
រាជធានីភ្នំពេញ ៖ ខណៈមានការមតិរិះគន់ជុំវិញគម្រោងនៃការយកពន្ធ ២០% នៃប្រាក់ចំណេញ ឬហៅថាពន្ធចំណេញមូលធនដែលគ្រោងនឹងអនុវត្តពន្ធនៅខែមករា ឆ្នាំ២០២០នេះ នៅព្រឹកថ្ងៃទី០១ តុលា ២០២០នេះ មេពន្ធដារ លោកគង់ វិបុល បានលើកឡើងថា ពន្ធដារនឹងចាប់ផ្ដើមអនុវត្តពន្ធនៅដើមឆ្នាំ២០២០ តាមអ្វីដែលជាសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីច្បាប់នេះបានពន្យាពេលជាង១០ឆ្នាំមកហើយនោះ តែយ៉ាងណាមិញចំពោះអ្នកលក់ខាត ចូរកុំបារម្ភព្រោះការយកពន្ធចំណេញមូលធននឹងមិនអនុវត្តចំពោះអ្នកលក់អលចទ្រព្យខាតនោះឡើយ ។
លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងនៅព្រឹកថ្ងៃទី០១ ខែតុលានេះថា ប្រទេសជាតិអាចរីកចម្រើនទៅបាន គឺដោយសារតែមានចំណូលពន្ធ ដើម្បីយកចំណូលទាំងនោះ មកបែងចែក និងកសាងជាតិរួមមានហេដ្ឋារចនាសម្ព័ន្ធនានាប្រាក់ខែគ្រូ បង្រៀន មន្ត្រីរាជការជាពិសេសនោះ គឺយកមកជួយដល់ពលរដ្ឋក្រីក្រដែលជួបការលំបាកដូចសព្វថ្ងៃនេះជាដើម ។
លោកបន្តថា សម្រាប់ពន្ធលើចំណេញមូលធនដែលនឹងចាប់ផ្ដើមអនុវត្តន៍នៅឆ្នាំ ២០២១ខាងមុខនេះ គឺខាងពន្ធដារអនុវត្តន៍ចំពោះតែអ្នកដែលលក់អចលនទ្រព្យបានចំណេញប៉ុណ្ណោះ ចំណែកអ្នកលក់ខាតខាងពន្ធដារមិនតម្រូវអោយបង់ពន្ធនោះឡើយ ។ ដូច្នេះអ្នកដែលលក់ទៅវិញខាតសូមកុំព្រួយបារម្ភថា ត្រូវតែបង់ពន្ធមករដ្ឋនោះឡើយ ។
យ៉ាងណាក៏ត្រូវទាមទារអោយមានឯកសារបញ្ជាក់ថា បុគ្គលនោះ ពិតជាលក់អចលនទ្រព្យខាតពិតមែន ដោយយើងមិនអាចយកតែពាក្យគាត់ថា ខាតហើយមិនអនុវត្តន៍នោះទេ ។
សូមបញ្ជាក់ថា កន្លងមកពលរដ្ឋមួយចំនួនធំ រួមទាំងអ្នកវិនិយោគអចលទ្រព្យផងនោះបានស្នើសុំរដ្ឋាភិបាលពន្យាពេលនៃការយកពន្ធ ២០% នៃប្រាក់ចំណេញដោយអះអាងថា ពេលនេះកំពុងមានវិបត្តិកូវីដ ១៩ ដែលធ្វើឲ្យមុខជំនួញ និងវិស័យធំៗជាច្រើនរងផលប៉ះពាល់ ៕