សារព័ត៌មានមហាខ្មែរ

វៀតណាម សម្រេចកាត់បន្ថយ ពន្ធលើប្រាក់ចំណូលសាជីវកម្ម ៣០% នៅឆ្នាំ ២០២០នេះ(English below)

9

រដ្ឋាភិបាលវៀតណាម បានសម្រេចអនុវត្តការកាត់បន្ថយ ពន្ធលើប្រាក់ចំណូលសាជីវកម្ម ចំនួន ៣០% សម្រាប់អាជីវកម្ម ដែលរកប្រាក់ចំណូលបានតិចជាង ៨,៥ លានដុល្លារ នៅក្នុងឆ្នាំ ២០២០នេះ ដែលចាត់ទុកជាការជួយសម្រាលបន្ទុកដ៏ធំមួយ នៅក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបាលវៀតណាម បានចេញ​សេចក្តី​ប្រកាស​ឲ្យដឹងថា សហគ្រាស សហករណ៍ ទីភ្នាក់ងារ និង អង្គការ​ទាំងអស់ ដែលបង្កើត​ឡើង​ក្រោម​ច្បាប់​វៀតណាម ហើយរក​ប្រាក់ចំណូល​បាន​តិច​ជាង ៨,៥ លាន​ដុល្លារ​អាមេរិក នឹងមាន​សិទ្ធិ​ទទួល​បាន​ការកាត់​បន្ថយពន្ធ​លើប្រាក់​ចំណូល​ចំនួន​៣០% ដោយ​គិតសម្រាប់​តែ​ប្រាក់ចំណូល​ក្នុង​ឆ្នាំ ២០២០​នេះប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងករណីដែល​សហគ្រាស​រំពឹងថា ប្រាក់​ចំណូល​របស់ពួកគេ មិនអាច​លើស​ពី ៨លាន ៥សែន​ដុល្លារ ក្នុងឆ្នាំ ២០២០​នេះទេ ពួកគេអាច​កំណត់ ការបង់​ប្រាក់​ពន្ធ គិត​ជាត្រីមាស ជាបណ្តោះ​អាសន្នសិន ដោយ​ស្មើនឹង ៧០% នៃពន្ធ​លើចំណូល​សាជីវកម្ម​ដែល​អាចបង់បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


តាមពិតទៅ ក្រុមប្រឹក្សា​ភិបាល​សម្រាប់​ការស្រាវ​ជ្រាវ​អភិវឌ្ឍន៍សេដ្ឋកិច្ច​វិស័យ​ឯកជន បានស្នើដល់ រដ្ឋាភិបាល​វៀតណាម ឲ្យបន្ធូរបន្ថយ​ពន្ធ ៣០% នេះ សម្រាប់​អាជីវកម្ម​គ្រប់ប្រភេទ មិនមែនតែ​អាជីវកម្ម​ដែលរក​ប្រាក់ចំណូល​បាន​ទាប​ជាង ៨,៥ លាន​​ដុល្លារ​នោះទេ ហើយ​ក្រុមប្រឹក្សា ក៏បាន​ស្នើឲ្យ​កាត់បន្ថយ​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម ឲ្យ​បន្ថយពី ១០% ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន មកនៅត្រឹម ៥% ដើម្បី​ជំរុញ​ការចំណាយ​ក្នុង​ស្រុកសិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ប្រជាពលរដ្ឋ​វៀតណាម សម្តែង​ការគាំទ្រ​ទៅលើ មតិយោបល់​កាត់បន្ថយ​ពន្ធ​ VAT​ ចំនួន ៥% នេះ ដោយរំពឹងថា វានឹងជំរុញ​ឲ្យ ប្រជាពលរដ្ឋ​ចាប់ផ្តើម​ចំណាយ​ឡើងវិញ ហើយអាច​សង្គ្រោះ​ដល់​អាជីវកម្ម​ជាច្រើន។
ទោះយ៉ាងណា អ្នកជំនាញ​ក្នុងវិស័យ​ពន្ធដារ​វៀតណាម បានពន្យល់​ឲ្យដឹងថា ពន្ធ VAT​ គឺជា​ប្រភពចំណូល​ដ៏ធំជាង​គេ​បំផុត និងសំខាន់ សម្រាប់​រដ្ឋាភិបាល​វៀតណាម ដូច្នេះហើយ ការកាត់​បន្ថយ​ពន្ធនេះ នឹងដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅលើ​រដ្ឋាភិបាល​វៀតណាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ រដ្ឋាភិបាល​វៀតណាម នៅតែ​រក្សា​អត្រា​ពន្ធ​ VAT​ ១០% ដដែល ដោយ​សម្អាង​ថា អាជីវកម្ម​នីមួយៗ សុទ្ធតែ​មានយុទ្ធសាស្រ្ត​ទីផ្សារ ក្នុងការ​ដោះស្រាយ​សម្ពាធនេះ តួយ៉ាង​ដូចជា ក្រុមហ៊ុន​អាកាសចរណ៍ និងសណ្ឋាគារ នៅតែ​អាចបញ្ចុះ​តម្លៃ​បានយ៉ាង​ច្រើន ទោះបីជា ពន្ធ​ VAT​ មិនកាត់​បន្ថយ​ក៏ដោយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Vietnam to cut 30% corporate income tax in 2020
The Hanoitimes – The resolution would take effect after 45 days since the signing date and be applied for this year’s tax payment period.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

The Vietnamese National Assembly (NA) on June 19 agreed to cut 30% of corporate tax for businesses with revenue under VND200 billion (US$8.58 million) in 2020.
With an endorsement of over 92% of NA deputies present, the resolution would take effect after 45 days since the signing date and be applied for this year’s tax payment period.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Compared to the original proposal of the government, the NA decided to remove the criteria of the number of employees, aiming to ensure fairness for those having a large number of workers. It also included medium-sized enterprises as beneficiaries of this policy.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Chairman of the NA’s Committee of Finance – Budget Nguyen Duc Hai said such changes would increase the tax amount forgone from an initial of VND15.84 trillion (US$680.02 million) to VND23 trillion (US$987.41 million).

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Before the voting, many deputies voiced concern that the business community is in need of more direct and substantial support, rather than a corporate tax cut, to recover from the Covid-19 pandemic.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Regarding this suggestion, Hai said the government has been providing a number of relief packages in forms of waiving and freezing fees, charges, among others, including a payment deferral of taxes and land rental fees.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

In the time to come, the government would continue to provide more support for enterprises affected by the Covid-19 pandemic, Hai stated.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

To date, the government has rolled out supporting programs such as a credit aid package worth VND300 trillion (US$12.87 billion), a VND180-trillion (US$7.63 billion) fiscal stimulus package in forms of delay of payment of value-added tax, corporate tax and income tax, and a financial support package for vulnerable people worth VND62 trillion (US$2.7 billion).

អត្ថបទទាក់ទង