សារព័ត៌មានមហាខ្មែរ

រដ្ឋាភិបាលកម្ពុជាប្រកាសបង្កើនការខ្ចីលុយពីបរទេសនៅឆ្នាំនេះ និងនៅឆ្នាំបន្តបន្ទាប់ទៀត ដោយសារវិបត្តិកូវីដ១៩

4

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើន​ការ​ខ្ចី​លុយ​បរទេស​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​ ដើម្បី​ស្តារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​ដោយសារ​តែ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។ នេះ​បើ​យោង​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាល​ពី​ថ្ងៃ​ទី​១​ ខែ​តុលា​។​ សម្រាប់​ឆ្នាំ​២០២០នេះ​ កម្ពុជា​គ្រោង​បង្កើន​កម្ចី​ដល់​ជាង​៨​ពាន់​លាន​ដុល្លារ​ ខណៈ​ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០២៤ ​សុទ្ធ​តែ​គ្រោង​ខ្ចី​បន្ថែម​លើស​ពី​១​ពាន់​លាន​ដុល្លារ​ជា​បន្ត​បន្ទាប់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២០នេះ កម្ពុជានឹងបង្កើនកម្ចីពីបរទេសដល់ទៅជាង៨,៦ពាន់លានដុល្លារ ខណៈឆ្នាំ២០២១បង្កើនដល់ជាង១០ពាន់លានដុល្លារ ឆ្នាំ២០២២បង្កើនដល់ជាង១១ពាន់លានដុល្លារ ឆ្នាំ២០២៣ បង្កើនដល់ជាង១២ពាន់លានដុល្លារ និងឆ្នាំ២០២៤គ្រោងបង្កើនកម្ចីជាង១៣,៩ពាន់លនាដុល្លារអាមេរិក។ បើតាមក្រសួងសេដ្ឋកិច្ចកម្ពុជា ការបង្កើនកម្ចីពីបរទេសនេះ គឺដើម្បីយកមកស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញដែលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាបង្កើនកម្ចីនេះក៏ពិតមែន ប៉ុន្តែក្រសួងសេដ្ឋកិច្ចបានអះអាងថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានៅតែអាចគ្រប់គ្រងបាន ពោល គឺនៅមានចីរភាព និង ហានិភ័យកម្រិតទាប។ ទាំងនេះ បើតាមក្រសួងសេដ្ឋកិច្ចដដែល គឺដោយសារតែកម្ពុជាមានបទដ្ឋានគតិយុត្តរឹងមាំ និងយុទ្ធសាស្រ្តច្បាស់លាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ជូនថា គិតចាប់ពីឆ្នាំ១៩៩៣ ដល់ត្រីមាសទី១នៃឆ្នាំ២០២០នេះ រដ្ឋាភិបាលកម្ពុជាបានខ្ចីលុយពីបរទេសប្រមាណ៧,៩ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ពីប្រទេសចិនចំនួនជិត៥ពាន់លានដុល្លារអាមេរិកស្មើ៣៧.៩០% ជប៉ុនចំនួនជាង១,៦ពាន់លានដុល្លារអាមេរិកស្មើ១២.៩៣% កូរ៉េខាងត្បូងចំនួនប្រមាណ៩១៦លានដុល្លារស្មើ៧.០១% បារាំងចំនួនជាង៤៩៥លានដុល្លារស្មើ៣.៧៩% ធនាគារអភិវឌ្ឍអាល្លឺម៉ង់ចំនួន៣៣.៩០លានដុល្លារ ស្មើ០.២៦% ប្រទេសឥណ្ឌាចំនួនជាង១១២លានដុល្លារស្មើ០,៨៦% ម៉ាឡេស៊ីចំនួនប្រមាណជាង៨លានដុល្លារស្មើ០,០៦% ថៃចំនួនប្រមាណ១០០លានដុល្លារស្មើ០,៧៧% និងប្រទេសវៀតណាមចំនួន៤៤លានដុល្លារឫស្មើ០,៣៤%។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក ជាមួយដៃគូអភិវឌ្ឍវិញ រដ្ឋាភិបាលកម្ពុជាបានខ្ចីលុយពីធនាគារអភិវឌ្ឍអាស៊ីមានចំនួនជាង២,៩ពាន់លានដុល្លារស្មើ២២.២១% ធនាគារវិនិយោគអឺរ៉ុបចំនួនជាង១៥៨លានដុល្លារស្មើ១.២១% ធនាគារពិភពលោកចំនួនជាង១,៣ពាន់លានដុល្លារស្មើ១០,៥១% មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្មប្រមាណ២០០លានដុល្លារស្មើ១,៥៤% មូលនិធិអភិវឌ្ឍន័រឌីក១១.៣០លានដុល្លារស្មើ០.០៩% និងមូលនិធិអូប៉ិចសម្រាប់ការអភិវឌ្ឍអន្តរជាតិចំនួនជាង៦៩លានដុល្លារ​ស្មើ០.៥៣%។ កម្ចីទាំងអស់នេះ មានចំនួនជាង៤,៧ពាន់លានដុល្លារអាមេរិក។ បើគិតទាំងកម្ចីទាំងពីបរទេស និងជាមួយដៃអភិវឌ្ឍ គឺរដ្ឋាភិបាលកម្ពុជាមានបំណុលសាធារណៈដល់ទៅជាង១៣ពាន់លានដុល្លារអាមេរិកគិតពីឆ្នាំ១៩៩៣ ដល់ឆមាសទី១ នៃឆ្នាំ២០២០នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើនិយាយនៅក្នុងអំឡុងឆមាសទី១នេះវិញ ពោល គឺក្នុងដំណាក់កាលវាយលុកខ្លាំងដោយជំងឺកូវីដ១៩ គឺ រដ្ឋាភិបាលកម្ពុជាបានខ្ចីលុយពីប្រទេសចិនជាង១១១លានដុល្លារ ពីប្រទេសេជប៉ុនចំនួនជាង២៧៤លានដុល្លារ និង កូរ៉េខាងត្បូង៥៧លានដុល្លារ។ រីឯជាមួយដៃគូអភិវឌ្ឍវិញ គឺពីធនាគារពិភពលោកចំនួនជាង៣៥លានដុល្លារអាមេរិក៕

អត្ថបទទាក់ទង