ទុកចោលក៏យក!មេពន្ធដារ អះអាងថា រដ្ឋនៅតែបន្តអនុវត្តយកពន្ធលើដីធ្លីមិនបានប្រើប្រាស់

មេពន្ធដារបានឲ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពុំមានការប្រងើយកន្តើយនោះឡើយ ចំពោះការអនុវត្តការប្រមូលពន្ធលើដីធ្លី ដែលទុកទំនេរចោល មិនបានប្រើប្រាស់រាប់ទាំងដីធ្វើពាណិជ្ជកម្ម និងឧស្សាហកម្ម។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុកជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បានគូស​បញ្ជាប់ថា នឹងពុំ​មាន​ការប្រងើយ​កន្តើយ​នោះឡើយ​ចំពោះការ​ប្រមូលពន្ធ​លើ​ដីធ្លី​ទុកទំនេរចោល​ហើយការកែ​ទម្រង់​នៅក្នុង​វិស័យ​ដីធ្លីនេះ គឺចាំបាច់​ត្រូវតែមាន ដោយនឹង​រៀបចំ​ឲ្យមាន​គម្រោង​ប្លង់មេ​ត្រឹមត្រូវ​ចំពោះដីធ្លី ដែលទុក​ទំនេរ​មិនបាន​ប្រើប្រាស់ ដើម្បីធ្វើ​យ៉ាងណា​ទាញយក​ប្រភព​ចំណូល​បន្ថែម​គាំទ្រដល់​កំណើន​សេដ្ឋកិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ឯកឧត្តម​ គង់ វិបុល​ទទួល​ស្គាល់ថា ការអនុវត្ត​ការប្រមូល​ពន្ធ​លើដីធ្លី​មិនបាន​ប្រើប្រាស់​នេះ​កន្លងមក គឺមិន​សូវទទួល​បាន​ភាពជោគជ័យ​ប៉ុន្មាន​នោះទេ ដោយសារតែ​ការចុះ​បញ្ជីដី​ធ្លីមិន​ទាន់​ស្ថិតនៅក្នុង​ប្រព័ន្ធ​នៅឡើយ ដែលជាហេតុ​ធ្វើឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ពិបាកស្វែង​រកម្ចាស់​ដើម្បី​មកបង់ពន្ធ​ណាស់ ប៉ុន្តែពន្ធដារ​អាច​ប្រមូល​យកពន្ធ​ប្រភេទ​នេះបាន ទាល់តែ​ដីដែល​ទំនេរនេះ មានការ​ដោះដូរ​ម្ចាស់​ថ្មីតែ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមគង់ វិបុលបានឲ្យ​ដឹងទៀតថា រាជរដ្ឋាភិបាល​កម្ពុជា បានគិតគូរ​រួចហើយ បាន​កំណត់​យកពន្ធ​លើដីធ្លី​ដែលមិនបាន​ប្រើប្រាស់​នេះ តាំងពីឆ្នាំ ២០០៦មកម្ល៉េះ ប៉ុន្តែ ការកែទម្រង់​នៅក្នុង​វិស័យ​ដីធ្លី គឺចាំបាច់​ត្រូវតែ​មាន​ផងដែរ សម្រាប់​ពេលបច្ចុប្បន្ន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង