សារព័ត៌មានមហាខ្មែរ

ប្រាក់ចំណូលដែលទទួលបានពីរមណីយដ្ឋានអង្គរមានការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ជាង៧៥ភាគរយ

8

ប្រទេសកម្ពុជាទទួលបានចំណូលចំនួន ១៨,៤៥ លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២០ ជាតួលេខដែលមានការធ្លាក់ចុះ ៧៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខពីគ្រឹះស្ថានអង្គរ (Angkor Enterprise)។ តួលេខដដែលបានបន្តឲ្យដឹងថាចំនួនសំបុត្រដែលត្រូវបានលក់នៅរមណីយដ្ឋានអង្គរមានការ ថយចុះ ៧៦,១៧ ភាគរយពីខែមករាដល់ខែកញ្ញា ជាមួយនឹងចំនួនភ្ញៀវទេសចរបរទេសជាង ៣៩៦ ២៤១ នាក់ដែលបានទិញសំបុត្រចូលទស្សនាក្នុងតំបន់នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ខែកញ្ញាកន្លងទៅ ចំណូលដែលទទួលបានពីការលក់សំបុត្រនៅរមណីយដ្ឋានអង្គរមានចំនួន ១២៤,២៩៦ ដុល្លារ ខណៈដែលភ្ញៀវទេសចរមានចំនួន ២៩៥៨ នាក់ ពោលមានការធ្លាក់ចុះប្រមាណជា ៩៧,៤៥ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណូលមួយចំនួននៃការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តចំនួន ៧៩២.៤៨២ ដុល្លារត្រូវបានបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាដែលគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៥ ទីតាំងនៅក្នុងរាជធានីភ្នំពេញនិងក្រុងសៀមរាប។ ក្រៅពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏ទទួលបានប្រាកចំណូលចំនួន ៨៩,១៤០ ដុល្លារពីការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រាសាទកោះកេរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កោះកេរគឺជាប្រាសាទដែលត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី ១០ នៅភាគខាងជើងក្នុងប្រទេសកម្ពុជាដែលជាអតីតរាជធានីនៃអាណាចក្រខ្មែរ ហើយបច្ចុប្បន្នទីតាំងនេះស្ថិតនៅដាច់ស្រយាលនិងមានព្រៃឈើក្រាស់ៗព័ទ្ធជុំវិញ។ រចនាសម្ព័នសំខាន់របសប្រាសាទកោះកេរគឺជាសាជីជ្រុង ៧ ជាន់។ ដើម្បីស្តារចំនួនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) នឹងត្រូវបញ្ចប់នៅខែនេះ ហើយនឹងបញ្ជូនទៅកាន់ទីស្តីការ
គណៈរដ្ឋមន្រ្តីដើម្បីអនុម័ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) ត្រូវបានរំពឹងថានឹងក្លាយជាយន្តការគន្លឹះដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននិងអនាគតជាពិសេសផលប៉ះពាល់ដែលបណ្តាលមកពីករណីវីរុសកូវីដ១៩ ដើម្បីសម្រេចបាននូវទស្សនៈរបស់រដ្ឋាភិបាលដែលចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ។ ចក្ខុវិស័យរបស់ខ្លួនគឺដើម្បីលើកកម្ពស់មោទនភាពរបស់ខេត្តសៀមរាបបន្ថែមទៀតដែលជាទិសដៅទេសចរណ៍ដ៏សំខាន់នៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជានិងជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ជាមួយគ្នានេះផងដែរ គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​​នឹងបើកកិច្ចប្រជុំមួយផ្សេងទៀតនៅខែនេះដើម្បីបញ្ចប់សេចក្តីព្រាងផែនការមេមុនពេលបញ្ជូនទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំការយល់ព្រម៕

អត្ថបទទាក់ទង