រាជរដ្ឋាភិបាលនឹងបង្កើនកម្ចីពីបរទេស ឆ្នាំ២០២០គ្រោងខ្ចីជាង៨ពាន់លានដុល្លារ

បើ​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ព្យាករណ៍​ថា នៅ​ក្នុង​ឆ្នាំ​២០២០​នេះ កម្ពុជា​នឹង​បង្កើន​កម្ចី​ពី​បរទេស​ដល់​ទៅ​ជាង​៨,៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យោង​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី​០១ តុលា ២០២០ ក៍បាន​បញ្ជាក់​ទៀត​ថា នៅ​ឆ្នាំ​២០២១​ខាង​មុខ នឹង​បង្កើន​ការ​ខ្ចី​ពី​បរទេស​ដល់​ជាង​១០​ពាន់​លាន​ដុល្លារ ឆ្នាំ​២០២២​បង្កើន​ដល់​ជាង​១១​ពាន់​លាន​ដុល្លារ ឆ្នាំ​២០២៣ បង្កើន​ដល់​ជាង​១២​ពាន់​លាន​ដុល្លារ និង​ឆ្នាំ​២០២៤​គ្រោង​បង្កើន​កម្ចី​ជាង​១៣,៩​ពាន់​ល​នា​ដុល្លារ​អា​មេ​រិ​ក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​បង្កើន​កម្ចី​ពី​បរទេស​នេះ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់​ថា​គឺ​ដើម្បី​យក​មក​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើង​វិញ​ពី​ការ​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា​ក៍ដោយ​បើ​ទោះជា​បង្កើន​កម្ចី​នេះ​ក៏​ពិតមែន ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច​បាន​អះអាង​ថា ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា​នៅ​តែ​អាច​គ្រប់គ្រង​បាន ពោល គឺ​នៅ​មាន​ចីរភាព និង ហានិភ័យ​កម្រិត​ទាប​។ ទាំងនេះ បើ​តាម​ក្រសួង​សេដ្ឋកិច្ច​ដដែល គឺ​ដោយសារ​តែ​កម្ពុជា​មាន​បទដ្ឋាន​គតិ​យុ​ត្តរឹង​មាំ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់​ដែរ​ថា គិត​ចាប់ពី​ឆ្នាំ​១៩៩៣ ដល់​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ខ្ចី​លុយ​ពី​បរទេស​ប្រមាណ​៧,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ប្រទេស​ចិន​ចំនួន​ជិត​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ស្មើ​៣៧.៩០% ជប៉ុន​ចំនួន​ជាង​១,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ស្មើ​១២.៩៣% កូរ៉េ​ខាងត្បូង​ចំនួន​ប្រមាណ​៩១៦​លាន​ដុល្លារ​ស្មើ​៧.០១% បារាំង​ចំនួន​ជាង​៤៩៥​លាន​ដុល្លារ​ស្មើ​៣.៧៩% ធនាគារ​អភិវឌ្ឍ​អា​ល្លឺ​ម៉​ង់​ចំនួន​៣៣.៩០​លាន​ដុល្លារ ស្មើ​០.២៦% ប្រទេស​ឥណ្ឌា​ចំនួន​ជាង​១១២​លាន​ដុល្លារ​ស្មើ​០,៨៦% ម៉ា​ឡេ​ស៊ី​ចំនួន​ប្រមាណ​ជាង​៨​លាន​ដុល្លារ​ស្មើ​០,០៦% ថៃ​ចំនួន​ប្រមាណ​១០០​លាន​ដុល្លារ​ស្មើ​០,៧៧% និង​ប្រទេស​វៀតណាម​ចំនួន​៤៤​លាន​ដុល្លារ​ឫ​ស្មើ​០,៣៤%​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក នៅ​ក្នុង​អំឡុង​ឆមាស​ទី​១​ឆ្នាំ​២០២០​នេះ ពោល គឺ​ក្នុង​ដំណាក់កាល​វាយលុក​ខ្លាំង​ដោយ​ជំងឺ​កូ​វី​ដ​១៩ គឺ រដ្ឋាភិបាល​កម្ពុជា​បាន​ខ្ចី​លុយ​ពី​ប្រទេស​ចិន​ជាង​១១១​លាន​ដុល្លារ ពី​ប្រ​ទេ​សេ​ជប៉ុន​ចំនួន​ជាង​២៧៤​លាន​ដុល្លារ និង កូរ៉េ​ខាងត្បូង​៥៧​លាន​ដុល្លារ ។ រីឯ​ជាមួយ​ដៃគូ​អភិវឌ្ឍ​វិញ គឺ​ពី​ធនាគារពិភពលោក​ចំនួន​ជាង​៣៥​លាន​ដុល្លារ​អា​មេ​រិ​ក ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក ជាមួយ​ដៃគូ​អភិវឌ្ឍ​វិញ រដ្ឋាភិបាល​កម្ពុជា​បាន​ខ្ចី​លុយ​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី​មាន​ចំនួន​ជាង​២,៩​ពាន់​លាន​ដុល្លារ​ស្មើ​២២.២១% ធនាគារ​វិនិយោគ​អឺរ៉ុប​ចំនួន​ជាង​១៥៨​លាន​ដុល្លារ​ស្មើ​១.២១% ធនាគារពិភពលោក​ចំនួន​ជាង​១,៣​ពាន់​លាន​ដុល្លារ​ស្មើ​១០,៥១% មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម​ប្រមាណ​២០០​លាន​ដុល្លារ​ស្មើ​១,៥៤% មូលនិធិ​អភិវឌ្ឍ​ន័​រ​ឌី​ក​១១.៣០​លាន​ដុល្លារ​ស្មើ​០.០៩% និង​មូលនិធិ​អូប៉ិច​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ចំនួន​ជាង​៦៩​លាន​ដុល្លារ​ស្មើ​០.៥៣%​។ កម្ចី​ទាំង​អស់នេះ មាន​ចំនួន​ជាង​៤,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​គិត​ទាំង​កម្ចី​ទាំង​ពី​បរទេស និង​ជាមួយ​ដៃ​អភិវឌ្ឍ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​បំណុល​សាធារណៈ​ដល់​ទៅ​ជាង​១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​គិត​ពី​ឆ្នាំ​១៩៩៣ ដល់​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២០​នេះ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង