សារព័ត៌មានមហាខ្មែរ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ជារឿងខ្មាសអៀនណាស់ ដែលកំណាត់ផ្លូវជាតិលេខ៣កំពត-វាលរេញ សង់ហើយខូចជាច្រើនដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កំពត)៖ ក្នុងដំណើរចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៣ពីក្រុងកំពត ទៅវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ជារឿងខ្មាសអៀនខ្លាំងណាស់សម្រាប់រូបលោកជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចំពោះកំណាត់ផ្លូវនេះ ដែលសាងសង់ហើយ បែរជាខូចទៅវិញជាច្រើនដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងសុំការយោគយល់ និងសូមទោសប្រជាពលរដ្ឋ ចំពោះបញ្ហាមួយនេះ។ កំណាត់ផ្លូវជាតិលេខ៣ តភ្ជាប់ពីក្រុងកំពត ទៅដល់វាលរេញ ស្រុកព្រៃនប់ ខេត្តកំពត មានប្រវែងសរុបជាង ៥៤គីឡូម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំណាត់ផ្លូវនេះ ត្រូវបានស្ថាបនា និងលើកកម្ពស់គុណភាពជាច្រើនដងមកហើយ។ បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណាត់ផ្លូវនេះ ធ្លាប់បានសាងសង់កាលពីឆ្នាំ២០០៤, ២០០៨ និងឆ្នាំ២០១៨។ តែក្រោយពេលសាងសង់រួចប្រើមិនបានប៉ុន្មានក៏ខូចទៅវិញដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកទេសរដ្ឋមន្ត្រី បានថ្លែងថា «ក្នុងនាមខ្ញុំជារដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន មន្ត្រីសាធារណការ និងដឹកជញ្ជូន គឺសូមទោសទៅអ្នកប្រើប្រាស់ផ្លូវ ដោយសារផ្លូវនេះធ្វើមិនបានជាប់ មិនបានរឹងមាំ»។ លោករដ្ឋមន្ត្រីបន្តថា «នេះជាគម្រោងមួយដែលខ្ញុំខ្មាសគេ អាម៉ាស់ណាស់ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើផ្លូវនេះមិនបានរឹងមាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែមិនមែនយើងខ្ញុំមិនដឹងមូលហេតុដែលនាំឱ្យមិនបានរឹងមាំនោះទេ»។ ជាមួយនឹងការចេញមកសូមទោស និងបង្ហាញការខ្មាសអៀនចំពោះការសាងសង់កំណាត់ផ្លូវនេះហើយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅចំពោះមុខអ្នកព័ត៌មានក្នុងពេលចុះពិនិត្យគុណភាពផ្លូវនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ក៏បានលើកបង្ហាញនូវសាវតាសាងសង់ផ្លូវ បញ្ហាសង់ហើយខូច និងវិធានការក្នុងការដោះស្រាយបញ្ហានេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោកទេសរដ្ឋមន្ត្រី មន្ត្រីក្រុមហ៊ុន KCI ដែលទទួលសិទ្ធិសាងសង់ផ្លូវពីធនាគារពិភពលោកចំនួន ៦នាក់ រួមនិងរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រប់គ្រងគម្រោងផ្លូវនេះមួយរូប ត្រូវបានដកចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដែរថា ក្នុងប្រវែងកំណាត់ផ្លូវជាង ៥៤គីឡូម៉ែត្រ ពីក្រុងកំពត ទៅវាលរេញនេះ គឺមានប្រវែងប្រមាណ ២០គីឡូម៉ែត្រ ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត រហូតដល់ផ្លូវបំបែកវាលរេញ រងការខូចខាតខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការខូចខាតប្រវែង២០គីឡូម៉ែត្រនេះ មានកំណាត់ផ្លូវប្រវែង ១៥គីឡូម៉ែត្រ ខូចដោយសារតែស្ថានភាពកសាងគ្រឹះមិនបានរឹងមាំ ខណៈប្រវែង ៥គីឡូម៉ែត្រភ្ជាប់ទៅផ្លូវបំបែកវាលរេញ ស្ថានភាពដីខាងក្រោមស្អុយជម្រៅដល់ទៅ ១៨ម៉ែត្រ ដែលជាដើមចមចម្បងមួយនាំឱ្យផ្លូវសាងសង់ហើយតែងតែខូចទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ុន ចាន់ថុល បានបង្ហាញពីបច្ចេកទេសដែលធ្វើឱ្យផ្លូវនេះជាប់មាំ ដែលសិក្សាដោយមន្ត្រីជំនាញរបស់ក្រសួងផងដែរ។ បើតាមលោកទេសរដ្ឋមន្ត្រី ដើម្បីឱ្យកំណាត់ផ្លូវប្រវែង ២០គីឡូម៉ែត្រនេះ ជាប់មាំល្អ លែងខូច ក្នុងនោះប្រវែង ១៥គីឡូម៉ែត្រត្រូវកាយដីចាក់គ្រឹះឡើងវិញ ហើយចាក់បេតុងកម្រាស់ ២.៦តឹក និងពង្រីកទទឹងផ្លូវទៅ ១២ម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកប្រវែងផ្លូវប្រមាណ ៥គីឡូម៉ែត្រ ទៅផ្លូវបំបែកវាលរេញ ត្រូវចាក់សសរគ្រឹះចូលទៅក្នុងដី រួចទើបចាក់បេតុងពីលើកម្រាស់ ២.៦តឹក និងពង្រីកទទឹងផ្លូវដល់ទៅ ១៦ម៉ែត្រ។ លោកទេសរដ្ឋមន្ត្រី បានអះអាងថា ការធ្វើបែបនេះ នឹងធ្វើឱ្យកំណាត់ផ្លូវនេះជាប់ ហើយលែងខូច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីការសិក្សារកឃើញពីបច្ចេកទេសសាងសង់កំណាត់ផ្លូវនេះឱ្យជាប់មាំយ៉ាងណាក្តី តែក្រសួងមិនទាន់អាចដំណើរការសាងសង់ផ្លូវនេះបាននៅឡើយទេ ព្រោះត្រូវចំណាយថវិកាច្រើន។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យផ្លូវប្រវែង ២០គីឡូម៉ែត្រនេះជាប់មាំល្អ គឺត្រូវការថវិកាក្នុងរង្វង់ជាង ៦០លានដុល្លារអាមេរិកយកមកសាងសង់ ដូច្នេះពេលនេះក្រសួងមិនទាន់មានថវិកា ហើយកំពុងស្វះស្វែងរកថវិកាមកសាងសង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើគ្មានថវិកាគ្រប់គ្រាន់ ដើម្បីសាងសង់ឱ្យបានត្រូវតាមបច្ចេកទេសទេ គឺលោកមិនសាងសង់ផ្លូវនេះឡើយ ព្រោះសង់ហើយនឹងប្រឈមការខូចទៅវិញដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាយ៉ាងណា ក្នុងអន្តរកាលនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច បានទម្លាក់ថវិកាប្រមាណ ៧០ម៉ឺនដុល្លារ សម្រាប់កែលំអរ និងជួសជុលខ្លះៗ ជួយសម្រួលការធ្វើដំណើរកុំឱ្យពិបាកពេក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More