សារព័ត៌មានមហាខ្មែរ

អគ្គនាយកដ្ឋានពន្ធដារដាក់ឱ្យដំណើរការសន្ធានកម្មជាផ្លូវការ(វីដេអូ)

2

អគ្គនាយកដ្ឋានពន្ធដារ (GDT) បានដាក់ឱ្យដំណើរការសន្ធានកម្មជាផ្លូវការរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និង ប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គោលបំណងនៃការដាក់ឱ្យដំណើរការនេះគឺដើម្បីធ្វើទំនើបកម្ម និង ស្វ័យ​ប្រវត្តិកម្មនៃការចែករំលែកទិន្នន័យចំណូលពន្ធដារទៅវិញទៅមករវាងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ និង ប្រព័ន្ធ FMIS។

ប្រព័ន្ធនេះមានការបញ្ជូនទិន្នន័យចំណូលថវិកាចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារទៅប្រព័ន្ធ FMIS ជំនួសឱ្យការចេញក្រដាសសលាកបត្របង់ប្រាក់ចូលថវិកាជាតិ និង ថ្នាក់ក្រោមជាតិ ដែលពីមុនត្រូវការពេលវេលាយូរ, ប្រើប្រាស់ក្រដាសស្នាម និង នីតិវិធីស្មុគ្រស្មាញជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត ប្រព័ន្ធនេះក៏មានការបញ្ជូនទិន្នន័យចំណូលពន្ធដារដោយបែងចែកយ៉ាងលម្អិតច្បាស់លាស់ទៅតាមប្រភេទពន្ធនិងអាករនានា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ប្រព័ន្ធនេះមានសារៈសំខាន់សម្រាប់ការធ្វើទំនើបកម្មការប្រមូលចំណូលពន្ធ។ លោកថា រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសម្រេចបាននូវការងារទំនើបកម្មជាបន្តបន្ទាប់នានា ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងចំណូលពន្ធដារនិងអាករនានា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមថា៖ «យើងបានផ្តល់នូវប្រព័ន្ធប្រមូលពន្ធគយនិងអាកររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ខណៈដែលប្រព័ន្ធគ្រប់គ្រងមធ្យោបាយយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននឹងសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានថ្លែងឲ្យដឹងផងដែរថា ប្រព័ន្ធ FMIS បានតភ្ជាប់ជាមួយប្រព័ន្ធផ្សេងៗជាច្រើនទៀត ក្នុង​នោះមាន ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ​គយនិងប្រព័ន្ធអេឡិចត្រូនិកគយ ប្រព័ន្ធធនាគាររបស់ធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជដៃគូជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកមានប្រសាសន៍​ថា៖ «ការធ្វើសន្ធានកម្មប្រព័ន្ធទាំងពីរនេះ គឺជាការសម្រេចបានដោយជោគជ័យនូវផែនការគន្លឹះមួយនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនប្រសិទ្ធភាពដល់ការងារគ្រប់គ្រងការប្រមូលចំណូលថវិកាជាតិ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Managment បានថ្លែងថាយ៉ាងហោចណាស់ប្រព័ន្ធ FMIS ត្រូវបានអនុវត្តដើម្បីគាំទ្ររដ្ឋាភិបាលសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជាងមុននៃដំណើរការថវិកាជាតិនិងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា៖ «ក្នុងរយៈពេលខ្លី ខ្ញុំរំពឹងថាប្រព័ន្ធ FMIS នឹងមានឥទ្ធិពលជាច្រើនលើវិស័យឯកជន ធ្វើឱ្យប្រសើរឡើងនូវព័ត៌មានហិរញ្ញវត្ថុនិងការគ្រប់គ្រងដែលអាចជួយលើកកម្ពស់ដំណើរការរដ្ឋបាលនិងការធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យសាធារណៈ។ ការបង់ប្រាក់ក្រៅផ្លូវការក្នុងដំណើរការពន្ធនឹងលែងមានតទៅទៀតហើយ ដែលជំនួសមកវិញនូវការទាញយកឯកសារនិងការដាក់ឯកសារតាមប្រព័ន្ធអនឡាញនិងភាពងាយស្រួលនៃការបង់ពន្ធដោយផ្ទាល់តាមប្រព័ន្ធធនាគារ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា ការទៅកាន់ទីតាំងពន្ធដោយផ្ទាល់នឹងមិនសូវជាមានការចាប់អារម្មណ៍ទៀតនោះទេ ពីព្រោះដំណើរការរៀបចំឯកសារពន្ធត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិ។ លោកថ្លែង​ថា៖ «​យើងមិនមែនរស់នៅក្នុងពិភពលោកដ៏ល្អឥតខ្ចោះនោះទេ។ វានៅតែមានកំហុសមួយចំនួននៅក្នុងប្រព័ន្ធជាពិសេសទាក់ទងទៅនឹងដំណើរការសវនកម្ម។ ជាទូទៅ មានការកែលម្អយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបើប្រៀបធៀបជាមួយទីផ្សារកំពុងអភិវឌ្ឍន៍របស់អាស៊ាន ប្រព័ន្ធពន្ធនៅកម្ពុជានៅតែបន្តធ្វើឱ្យប្រសើរឡើងនូវផលិតភាពនិងសេវាកម្ម ខណៈដែលវិស័យនេះកំពុងតែទទួលបានតម្លាភាពនិងអភិបាលកិច្ចជាបណ្តើរៗ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា លោកថាការមិនពេញចិត្តនាពេលបច្ចុប្បន្នគឺទាក់ទងទៅនឹងទំហំសវនកម្ម។ លោកថា៖ «ក្នុងអំឡុងពេលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ អាជីវកម្មនានាកំពុងស្វែងរកការលើកទឹកចិត្តដើម្បីបន្តប្រតិបត្តិការដែលមិនមែនបន្ថែមការលំបាកកាន់តែច្រើនដល់សហគ្រាសនោះទេ។ ខណៈដែលរដ្ឋាភិបាលកំពុងប្រឈមមុខនឹងពេលវេលាដ៏លំបាក ហើយការប្រមូលពន្ធស្ថិតក្នុងហានិភ័យ ការអនុវត្តពន្ធបន្ថែមដូចជាពន្ធលើប្រាក់ចំណេញគឺជាជម្រើសមួយប្រកបដោយសមធម៌»៕ ប្រភព៖ Khmer Times

អត្ថបទទាក់ទង