សារព័ត៌មានមហាខ្មែរ

ពលរដ្ឋរស់នៅក្នុងទីក្រុង​រណបហ្គ្រេន​ភ្នំពេញ​ ចេញតវ៉ា នឹង​ក្រុមហ៊ុន​ជីប ម៉ុង ជុំវិញ​គម្រោង​លុបបឹង​ក្នុង​ទីក្រុងរណប

7

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាម្ចាស់ថ្មីរបស់ទីក្រុងរណបហ្គ្រេនភ្នំពេញ កំពុងរងការតវ៉ាប្រឆាំង ពីសំណាក់ពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋានក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ជុំវិញករណីគម្រោងលុបបឹង (ស្រះទឹក)ក្នុងទីក្រុងរណបនោះ។ នេះបើយោងតាមលិខិត ដែលពលរដ្ឋដាក់ពាក្យស្នើសុំអន្តរាគមន៍ ទៅកាន់ស្ថាប័នរដ្ឋពាក់ព័ន្ធចំនួន៣ គឺ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ ចំនួន ១៤០ នាក់ បាន​ដាក់​ពាក្យស្នើសុំ​​អន្តរាគមន៍/ទប់ស្កាត់​ការលុបស្រះទឹក​​ទៅកាន់​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង ឯកឧត្តម ឃួង ស្រេង អភិបាល​នៃគណៈអភិបាល​រាជធានីភ្នំពេញ ឲ្យជួយ​អន្តរាគមន៍​រក្សាទុក/ទប់ស្កាត់​ការលុបបឹង ដែលមាន​បណ្ដោយ​ប្រវែង ៤២៣ ម៉ែត្រ ទទឹងប្រហែល ២៤៥ ម៉ែត្រ ស្ថិតនៅតាម​បណ្ដោយវិថី​ហ្គ្រេន​កែងផ្លូវ​ខាងលិច​ស្រះទឹក ក្នុង​ទីតាំង​បុរី​ទីក្រុងរណប​អន្តរជាតិ ហ្គ្រេន​ភ្នំពេញ​ ស្របតាមប្លង់សរុប​ ដែលបាន​អនុញ្ញាត​ជាផ្លូវការ និងផ្សព្វផ្សាយ​ជាសាធារណៈ​ចាប់ពីឆ្នាំ​២០០៦ ដល់​ឆ្នាំ២០១៩ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​លិខិត​ដដែលនេះ បាន​បញ្ជាក់ថា «ក្រុមហ៊ុន​ (ជីប ម៉ុង លែន) នឹងធ្វើការ​លុប​បឹង​ (ស្រះទឹក) នៅក្នុង​ទីតាំង​បុរី​ទីក្រុងរណប​អន្តរជាតិ​ហ្គ្រេន​ភ្នំពេញនេះ ដើម្បីសាងសង់​លំនៅឋានលក់​ក្នុងគម្រោង​ថ្មី​របស់ខ្លួន។។
តំណាង​ពលរដ្ឋ​តវ៉ាចំពោះ​ការលុបបឹងនេះ បាន​គូសបញ្ជាក់ថា ពួកគេ​សូមជំទាស់​ចំពោះការ​លុបបឹង​(ស្រះទឹក) ដែលជា​ការកែប្រែ​ប្លង់សរុប​របស់​បុរី​ទីក្រុង​រណប​អន្តរជាតិ​ហ្គ្រេនភ្នំពេញ ឬការ​កែប្រែ​ផ្លាស់ប្តូរ​មុខងារ​ប្រើប្រាស់​ដីនៅទីតាំង​នេះ។

អត្ថបទទាក់ទង