សារព័ត៌មានមហាខ្មែរ

លោកហ៊ីង ប៊ុនហៀង ទទួលបានសញ្ញាបត្រ«បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច»

1

បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ នៅទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ នា​ថ្ងៃ​ទី​២៥ កញ្ញា ២០២០ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស លោកនាយ​ឧត្តមសេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុ​ន​ហៀ​ង នឹង​ទទួល​សញ្ញាបត្រ «​បណ្ឌិត​កិត្តិយស​ផ្នែក​សន្តិសុខ​សេដ្ឋកិច្ច​» ពី​សាកលវិទ្យាល័យ​កម្ពុជា (UC)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាកលវិទ្យាល័យ​កម្ពុជា​មូលហេតុ​៣ ​ដែល UC សម្រេច​ប្រគល់​សញ្ញាបត្រ​«​បណ្ឌិត​កិត្តិយស​ផ្នែក​សន្តិសុខ​សេដ្ឋកិច្ច​» គឺ​

​ទី​១៖ លោក​បាន​បម្រើ​ការ​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​ក្នុង​នោះ​លោក​បាន​បម្រើ និង​ការពារ​ថ្នាក់ដឹកនាំ និង​ស្ថាប័ន​នានា​នៃ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នានា ក្នុង​ពេល​ដែល​ពួក​គាត់​បាន​មក​បំពេញ​ទស្សនកិច្ច និង​ចូលរួម​ប្រជុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទី​២៖ លោក​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​សន្តិភាព សន្ដិសុខ ស្ថិរភាព​នយោបាយ ដែល​មាន​សារសំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទី​៣៖ លោក​បាន​គាំទ្រ​យ៉ាង​សកម្ម​ដល់​ការ​អភិវឌ្ឍ និង​ការ​ជំរុញ​ទំនាក់ទំនង​ស៉ី​វិល និង​យោធា តាម​រយៈ​ការ​ជួយ​ដល់​ការងារ​ដែល​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ការ​អភិវឌ្ឍ​សហគមន៍​៕

អត្ថបទទាក់ទង