សារព័ត៌មានមហាខ្មែរ

ធនាគារអភិវឌ្ឍន៍អាស៊ី កែប្រែការព្យាករថ្មី ចំពោះសេដ្ឋកិច្ចកម្ពុជាថា នឹងធ្លាក់ចុះត្រឹម -៤% ប៉ុណ្ណោះ

7

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា​នេះ បាន​ដំឡើង​តួលេខ​នៃ​ការ​ព្យាករ​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ ២០២០ ពី -៥.៥% មក-៤%វិញ។ ជាការ​ដំឡើង ដោយ​ផ្អែក​លើភាព​ប្រសើរ​ជាង​មុន​នៃ​ផលិត​កម្ម​វិស័យ​កសិកម្ម និងការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ​ផលិត​ផល​មិន​មែន​សម្លៀក​បំពាក់ ដូច​ជា កង់ និង គ្រឿងអេឡិចត្រូនិច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈ​របាយ​ការណ៍​ បច្ចុប្បន្នភាព​នៃ​ទស្សន​វិស័យ​អភិវឌ្ឍន៍​អាស៊ី (Asian Development Outlook Update) ចេញ​ផ្សាយ​នៅ​ក្នុង​ខែ​កញ្ញា របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ព្យាករ​ពី​ការ​ធ្លាក់​ចុះ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០២០ ក្នុង​រង្វង់ -៤.០% បើធៀប​ទៅ​នឹង​-៥.៥%នៃ​ការព្យាករ​កាល​ពី​ខែ​មិថុនា​កន្ល​ងទៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំលឹក​ជូន​ថា កាលពី​ខែ​មិថុនា​កន្លង​ទៅ ADB​បាន​ព្យាករ​ថា​កំណើន​​សេដ្ឋកិច្ច​របស់កម្ពុជា នៅឆ្នាំ២០២០នេះ គឺធ្លាក់ចុះ​រហូតដល់-៥,៥%។ ហើយថានេះគឺជាការធ្លាក់​ចុះ​នៃសេដ្ឋកិច្ច​កម្ពុជា​ ដែល​មិន​ធ្លាប់​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​មកនេះ ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍មួយនេះ ​តែងតែ​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​រង្វង់​៧%ក្នុង​មួយឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ADB ក្រោយ​ពី​សន្និសីទ​នៅ​ថ្ងៃទី២៣ ខែ​កញ្ញានេះ​ លោក​ស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ADB បាន​បញ្ជាក់​ថា ជំងឺ​កូវីដ​១៩​ជា​បញ្ហា​ប្រឈម​ពិភពលោក ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ប៉ុន្តែ​ជា​សំណាង​ល្អ ប្រទេស​កម្ពុជា​មិន​មាន​វិបត្តិ​ផ្នែក​សុខាភិបាល​នោះទេ។ ADB រំពឹង​ថា​កំណើន​សេដ្ឋកិច្ច​នឹង​ស្ទុះងើប​ឡើង​វិញ​ដល់ ៥.៩%​នៅ​ក្នុង​ឆ្នាំ២​០២១ ដោយ​សារ​កម្លាំងជំរុញ​នៃ​គោល​នយោបាយ​គាំទ្រ របស់​រាជរដ្ឋាភិ​បាល ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម។ ប៉ុន្តែ​កាល​ពីខែ​មិថុនា​កន្លង​ទៅ ក្រសួង​សេដ្ឋកិច្ច​ធ្លាប់​បាន​បញ្ជាក់​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជានឹងថយចុះ​ត្រឹម​​-១,៩%​នៅ​ឆ្នាំ​២០២០​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ការ​បញ្ជាទិញ​ពី​អឺរ៉ុប និង​អាមេរិក​ខាង​ជើង បាន​នាំដល់​ការ​បិទទ្វារ​នៃ​រោងចក្រ​សម្លៀក​បំពាក់ ទំនិញ​ធ្វើ​ដំណើរ និង​ស្បែក​ជើង ប្រហែល​១ភាគ៣ ក្នុង​ឆមាសទី១​នៃឆ្នាំ​២០២០​។ ប៉ុន្តែ​កំណើន​នៃ​ការ​ផលិត​កង់ និង​គ្រឿង​អេឡិច​ត្រូនិច បាន​ជំរុញ​ឲ្យ​ការ​នាំចេញ ផលិតផលក្រៅ​ពី​ទំនិញ​កាត់​ដេរ​របស់​កម្ពុជា​កើន​ឡើង​៣០.៣% ក្នុង​ឆមាសទី១​នៃ​ឆ្នាំ​២០២០​។ កំណើន​សរុប​នៃ​ផលិត​ផល​ឧស្សាហកម្ម ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​៥.១% ក្នុង​ឆ្នាំ២០២០ ប្រសិន​បើការ​នាំចេញ សម្លៀក​បំពាក់ ទំនិញ​ធ្វើ​ដំណើរ និង​ស្បែក​ជើង បន្ត​ងើប​ឡើង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ADB ក៏បានឲ្យ​ដឹង​ដែរ​ថា កូវីដ​១៩ បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ នៅ​កម្ពុជា។​ វា​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ការ​បើក​ដំណើរ​ការ​ជា​បណ្តើរៗ​ឡើង​វិញនៅឆមាសទី២​នៃ​ឆាំ្ន២០២០។ យ៉ាងណា​ក៏ដោយ ADB បញ្ជាក់​ថា ហានិភ័យ​នៅ​តែ​មាន ដូចជា​ការ​បន្ត​ធ្លាក់​ចុះ​នៃ​ឧស្សាហកម្ម​កាត់​ដេរ និង​សំណង់ និង​ការ​ថយចុះ​នៃ​កសិផល ដោយសារ​មាន​ភ្លៀងធ្លាក់​តិច នៅ​ក្នុង​ខែ​មិថុនា និង​ខែ​កក្កដា​៕

អត្ថបទទាក់ទង