សារព័ត៌មានមហាខ្មែរ

មានដឹងអត់!! តើអចលនទ្រព្យណាខ្លះ ដែលមិនជាប់ពន្ធមូលធន២០%?

17

កាលពីចុងខែសីហា កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសពីការយកពន្ធបន្ថែមលើប្រាក់ចំណេញមូលធនចំនួន២០% ដែលនឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នេះតទៅ។

បន្ទាប់ពីការប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដាររួចមក ប្រជាពលរដ្ឋជាច្រើនបានសម្ដែងភាពភ្ញាក់ផ្អើល និងការបារម្ភយ៉ាងខ្លាំង ពិសេសគឺអ្នកដែលរកស៊ីក្នុងវិស័យអចលនទ្រព្យនេះតែម្ដង។ ទោះជាយ៉ាងណា ប្រហែលជាមានប្រជាពលរដ្ឋជាច្រើននៅមិនទាន់យល់ច្បាស់ពីយកប្រមូលពន្ធនេះនៅឡើយទេ ពោលគឺមិនច្បាស់ថា អចលនទ្រព្យប្រភេទណាត្រូវយកពន្ធប្រាក់ចំណេញ ហើយអចលនទ្រព្យមិនយកនោះទេ។ ខាងក្រោមនេះ ជាការបង្ហាញពីអចលនទ្រព្យដែលមិនត្រូវគិតពន្ធប្រាក់ចំណេញ៖

១, ទ្រព្យដែលកម្មសិទ្ធរបស់ស្ថាប័នរដ្ឋ

២, ទ្រព្យដែល​កម្មសិទ្ធិ​បេសកកម្ម​ការទូត​បរទេស ឬកុងស៊ុល​បរទេស និងអង្គការ​អន្តរជាតិ ឬទីភ្នាក់ងារ​ប្រតិបត្តិការ​បច្ចេកទេសនៃរដ្ឋាភិបាល​ដទៃ

៣, ​និវាសដ្ឋាន ​ដែលជាគោល​ដើម​របស់អ្នក​ជាប់ពន្ធ​ដែលបាន​កាន់កាប់រយៈពេល​យ៉ាងតិច៥ឆ្នាំមុនពេលលក់ ឬផ្ទេរ។ ក្នុងករណីអ្នកជាប់ពន្ទមាននិវាសនដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធ និងសហព័ទ្ធមាននិវាសនដ្ឋានផ្សេងពីគ្នា និវាសនដ្ឋានតែមួយប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតជានិវាសនដ្ឋានជាគោលដើម។


៤, ​អចលនទ្រព្យ​ក្នុងរង្វង់ញាតិដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធប្រថាប់ត្រា លើកលែងតែកាផ្ទេរកម្មសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើត និងបងប្អូនបង្កើត, រវាងឳពុក-ម្តាយក្មេក និងកូនប្រសារ និងរវាងយាយ-តាក្មេកនិងចៅប្រសារ។

៥, ទ្រព្យដែលត្រូវបានលក់ ឬផ្ទេរដើម្បីបម្រើប្រយោជន៍សាធារណៈ ស្របតាមច្បាប់ស្តីពីអស្សាមិករណ៍។

អត្ថបទទាក់ទង