សារព័ត៌មានមហាខ្មែរ

ADB ណែនាំថារដ្ឋគួរបង្កើនពន្ធលើអចលនទ្រព្យ ក្រោយវិបត្តិកូវីដចប់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

អត្ថបទវិភាគមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB បានណែនាំថា ប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀតនៅអាស៊ីប៉ាស៊ីហ្វិក គួរបង្កើនការប្រមូលពន្ធ ជាពិសេសពន្ធលើអចលនទ្រព្យ និងទ្រព្យសម្បត្តិ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច នៅពេលវិបត្តិកូវីដបានធូរស្បើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដែលមានចំណងជើងថា“ តើរដ្ឋាភិបាលអាចប្រើគោលនយោបាយពន្ធដើម្បីពន្លឿនការស្ដារសេដ្ឋកិច្ចបានយ៉ាងដូចម្តេច?” បានលើកឡើងថា ការយកពន្ធលើអ្នកមាន (ពន្ធទ្រព្យសម្បត្តិ) គឺវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែអ្នកមានភាគច្រើនមិនសូវរងផលប៉ះពាល់ខ្លាំងពីកូវីដទេ ដូច្នេះការប្រមូលពន្ធលើទ្រព្យសម្បត្តិរបស់ពួកគេ មិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ចនោះទេ តែក៏ជួយកាត់បន្ថយវិសមភាពប្រាក់ចំណូល និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានឱ្យដឹងទៀតថា ពន្ធសំខាន់ផ្សេងៗទៀតដែលនឹងជួយជំរុញការងើបឡើងនៃសេដ្ឋកកិច្ចរួមមាន ពន្ធលើអចលនទ្រព្យ ពន្ធលើមរតក និងអំណោយ ក៏ដូចជាពន្ធលើប្រាក់ចំណូល។ ហើយរដ្ឋាភិបាល គួរតែគិតគូរបន្ថែមពន្ធទាំងនេះ ក្នុងគោលនយោបាយរយៈពេលមធ្យម និងវែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក សម្រាប់ប្រទេសកម្ពុជាផ្ទាល់ ធនាគារអភិវឌ្ឍន៍អាស៊ី បានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រមូលពន្ធគឺកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះគឺជាសញ្ញាវិជ្ជមានមួយបង្ហាញថារដ្ឋាភិបាលកំពុងឆ្ពោះទៅរកទិសដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ត្រឹមខែវិច្ឆិកាឆ្នាំ ២០២០ បណ្តាប្រទេសនៅតំបន់អាស៊ី បានចំណាយសរុបជាង ២៥ ទ្រីលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះ ការប្រមូលពន្ធបែជាធ្លាក់ចុះទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ADB ក៏បានវិភាគទៀតថា បើការប្រមូលពន្ធនៅតែបន្តធ្លាក់ចុះ ប្រជាជនរាប់សិបលាននាក់នៅក្នុងតំបន់ នឹងធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំង។ ដូច្នេះ រដ្ឋាភិបាលត្រូវតែចាត់វិធានការណ៍ ឱ្យបានឆាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណាក្ដី ពន្ធលើអចលនទ្រព្យ និងទ្រព្យសម្បត្តិ មិនមែនជាដំណោះស្រាយតែមួយគត់ទេ នៅមានកំណែទម្រង់ពន្ធផ្សេងៗទៀត ដែលរដ្ឋាភិបាលនៃប្រទេសនីមួយៗអាចធ្វើបាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

You might also like