fbpx
ព័ត៌មានទាន់ហេតុការណ៍


ប្លង់មេសម្រាប់ គម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ត្រូវបានអនុម័តហើយ

111

ក្រុមហ៊ុន Canopy Sands Development ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holdings Group កាលពីថ្មីៗនេះ បានសម្រេចអនុម័តទទួលយកប្លង់មេនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ដែលទើបតែសិក្សារួចរាល់ដោយក្រុមហ៊ុនសិង្ហបូរី Surbana Jurong។ នេះបើយោងតាមសារព័ត៌មាន The Straits Times។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គម្រោងរាមទីក្រុងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដី ៨៣៤ ហិកតា ពោលគឺនឹងផ្លាស់ប្តូរមុខមាត់តំបន់រាមទៅជាទីក្រុងពាណិជ្ជកម្ម និងអេកូទេសចរណ៍ថ្មីមួយ ដែលអាចទទួលយកអ្នកស្នាក់នៅដល់ទៅ ១៣០ ០០០ នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពដដែល ក្រុមហ៊ុន Canopy Sands Development បានប្រគល់ភារកិច្ចឱ្យក្រុមហ៊ុនសិង្ហបូរី Surbana Jurong រៀបចំផែនការប្លង់មេ រចនាប្លង់ទីក្រុង និងធ្វើការងារវិស្វកម្មផ្សេងៗនៃគម្រោងនៅតាមឆ្នេរសមុទ្រ។ ហើយមកទល់បច្ចុប្បន្ន ផែនការមេត្រូវបានរៀបចំរួចរាល់ និងត្រូវបានអនុម័តហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Yeo Choon Chong នាយកប្រតិបត្តិប្រចាំតំបន់អាស៊ានរបស់ Surbana Jurong បានប្រាប់ The Straits Time ថា ប្លង់មេនេះ ផ្ដោតសំខាន់ទៅលើការច្របាច់បញ្ចូលគ្នានៃធម្មជាតិ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធគម្រោង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា៖ «ផ្នែកសំខាន់ៗនៃផែនការនេះរួមមាន ការបង្កើតឆ្នេរខ្សាច់ថ្មីដែលលាតសន្ធឹងប្រវែងពី ៦ គីឡូម៉ែត្រ។ ឆ្នេរដ៏វែងនេះ នឹងជាកន្លែងដែលក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសហគមន៍ ដ៏សម្បូរបែបមួយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវលើកយកមកពិភាក្សាជាមួយភាគីរដ្ឋម្ដងហើយ កាលពីខែកុម្ភៈឆ្នាំមុន ក្នុងកិច្ចប្រជុំរវាងឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរពាក់ព័ន្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមផែនការដែលបង្ហាញដោយក្រុមហ៊ុន Canopy Sands Development គម្រោងនេះនឹងរួមមាន សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅ សាលប្រជុំ សាលសន្និសិទ មជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា និងជាពិសេសទីលានវាយកូនគោលជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គម្រោងនេះក៏នឹងរួមបញ្ចូលនូវការរៀបចំឆ្នេរខ្សាច់ស្អាតថ្មីចំនួន ២ឆ្នេរ ដែលឆ្នេរទាំង២ នេះនឹងបើកឱ្យប្រើប្រាស់ជាសាធារណៈ ក្រោយបញ្ចប់គម្រោង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា គម្រោងទីក្រុងរាមនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៏ទេសចរណ៍ពិសិដ្ឋនាគរាជ របស់ក្រសួងទេសចរណ៍ ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ៣ ០៨១ ហិកតា ។ គម្រោងនាគរាជនេះ គឺស្ថិតនៅឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជាប់ជាមួយក្រុងព្រះសីហនុ ដែលនឹងតភ្ជាប់ឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល ក៏ដូចជាព្រលានយន្តហោះ ទៅជាតំបន់សក្តានុពលសេដ្ឋកិច្ចដ៏ធំមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របនឹងការអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះ រដ្ឋាភិបាល កាលពីថ្មីៗនេះ ក៏បានបញ្ជាក់ពីគម្រោងប្រែក្លាយក្រុងព្រះសីហនុ ទៅជាក្រុងឧស្សាហកម្ម មានបណ្តុំទីតាំងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតនាំចេញ ដូចនឹងគំរូទីក្រុងឧស្សាហកម្ម ស៊ិនជិន នៅភាគខាងត្បូងប្រទេសចិនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបាលគ្រោងប្រែក្លាយក្រុងសីហនុទៅជាក្រុងឧស្សាហកម្មដូចក្រុងស៊ិនជិន៖​ រដ្ឋាភិបាល កាលពីថ្មីៗនេះ បានបញ្ជាក់ពីគម្រោងប្រែក្លាយក្រុងព្រះសីហនុ ទៅជាក្រុងឧស្សាហកម្ម មានបណ្តុំទីតាំងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតនាំចេញ ដូចនឹងគំរូទីក្រុងឧស្សាហកម្ម ស៊ិនជិន នៅភាគខាងត្បូងប្រទេសចិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទចាស់៖ ថ្លែងនៅក្នុងវេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាសម្រាប់ឆ្នាំ២០២០ កាលពីថ្ងៃទី ៦ ខែកុម្ភៈ កន្លងមកនេះ ឯកឧត្តម វង្ស៊ី វិសុទ្ធ បានលើកឡើងថា រដ្ឋាភិបាលកំពុងដោះស្រាយបញ្ជាអសកម្មទាក់ទងនឹងវិស័យសំណង់ រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្រ្កាបល្បែងហ្គែមអនឡាញ ដើម្បីត្រៀមលក្ខណៈសម្រាប់គម្រោងប្រែក្លាយក្រុងសីហនុ ទៅជាក្រុងស៊ិនជិនទីពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការបង្កើតក្រុងឧស្សាហកម្ម រាជរដ្ឋាភិបាល ចង់ប្រែក្លាយក្រុងមាត់សមុទ្រមួយនេះ ទៅជាក្រុងពហុបំណង ដែលមានសមត្ថភាពផលិត និងបង្កើនតម្លៃបន្ថែមសម្រាប់ការនាំចេញ។ ឯកឧត្តម វង្សី វិស្សុត ថ្លែងថា៖ «ប្រសិនយើងចង់ប្រែក្លាយក្រុងសីហនុ ដូចនឹងក្រុងស៊ិនជិន វាមិនអាចគ្រាន់តែមានកាស៊ីណូប៉ុណ្ណោះទេ។ វាត្រូវជាក្រុងឧស្សាហកម្ម ដែលមានសេវាកម្ម បច្ចេកវិទ្យា និងទេសចរណ៍។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមឯកឧត្តម វង្សី វិស្សុត ក្រុមជំនាញនគរូបនីយកម្មរបស់ចិន ដែលបានរៀបផែនការមេក្រុងស៊ិនជីន កំពុងសិក្សាគម្រោងផែនការមេនៅខេត្តព្រះសីហនុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ បច្ចុប្បន្នបានប្រែមុខមាត់ថ្មី ពីទីក្រុងកំពង់ផែ នេសាទ និងទេសចរណ៍ ទៅជាទីក្រុងមានការវិនិយោគ ផ្នែកសណ្ឋាគារ អាផាតមិន ផ្សារទំនើប វិនិយោគដោយអ្នកវិនិយោគភាគច្រើនជាជនជាតិចិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីសប្តាហ៍មុនក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីយចិន ស៊ី ជីនពីង លើកឡើងថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការគៀងគរវិនិយោគចិន និងអ្នកទេសចរចិន សម្រាប់ជួយដល់កម្ពុជា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Thank you for your reading