ច្បាប់ថ្មី ! ឡាន ឬម៉ូតូ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី បើមិនចង់ឲ្យប៉ូលិសផាកពិន័យ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នាយកដ្ឋាននីតិកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី ជាជាងត្រូវប៉ូលិសផាកពិន័យ។

បើយោងតាមមាត្រា ៦-៧ ថ្មី ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលម៉ូតូ ឬ រ៉ឺម៉ក (កង់៣ ឬ កង់៤ ) ត្រូវពិន័យជាប្រាក់ ១២០,០០០រៀល រថយន្ត ធុនស្រាល ត្រូវពិន័យ ១៨០,០០០រៀល និងរថយន្ត ធុនធ្ងន់ ត្រូវពិន័យ ៣៧៥,០០រៀល ក្នុងករណីយដែល ប្រើផ្លាកលេខសម្គាល់យាន ដែលរចនាខុសពីលក្ខណៈដើម រលុបលេខ បាក់ផ្លាក បាត់លេខ ដាក់សម្ភារៈ វត្ថុផេ្សងៗបាំង ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង