សារព័ត៌មានមហាខ្មែរ

អ្នកនាំពាក្យថា ការផ្អាកការផលិតមិនមែនដោយសារប្រព័ន្ធនុគ្រោះពន្ធ EBA នោះទេ

10

(ភ្នំពេញ)៖ មន្ត្រីអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងថា ការផ្អាក​ការ​ផលិ​ត និងបិតរោងចក្រមួយចំនួន មិនមែនដោយសារ ការដកប្រពន្ធអនុគ្រោះពន្ធ EBA នោះទេ ពោល​ គឺដោយសារតែ ជំងឺកូវីដ-១៩។ ថ្លែងតាមប្រព័ន្ធសារអេឡិចត្រូនិក នៅថ្ងៃទី​ ១២ ខែ​សី​ហា​នេះ មន្ត្រីនាំពាក្យបក្សកាន់អំណាច បានបញ្ជាក់ថា ដោយសារជំងឺកូវីដ-១៩ ប្រទេស​អ្នក​បញ្ជារ​ទិញ មានអាសន្នមិនមានការបញ្ជារទិញផលិតផល ដូចច្នេះក្រុមហ៊ុនផលិត មិនដឹង​ផលិត​យក​ទៅលក់ឱ្យនរណា ដោយសារប្រទេសរងគ្រោះដោយសារ កូវីដទាំងនោះ គិតគូទៅលើ គ្រឿង​បរិភោក ដោយទុកផលិតផលប្រើប្រាស់ ជារឿងបន្ទាប់បន្សំ។

លោក សុខ ឥសាន ក៏បានស្នើឱ្យ ប្រជាពលរដ្ឋ កុំជឿតាមការញុះញង់ របស់ក្រុមឧទ្ទាមក្រៅច្បាប់ តែងតែបំភិតបំភ័យ ប្រជាជនក្នុងពេលមានបញ្ហា ខណៈក្រុមទាំងនោះ មិនដែលបានជួយអ្វីសោះ​។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជន កើតមានឡើងបន្ទាប់ពី ក្រុមប្រឆាំងមួយចំនួន តែងតែបំភិតបំភ័យប្រជាជនជុំវិញបញ្ហា EBA និងជំងឺកូ​វីដ​១៩ ថាអាចនឹងធ្វើឱ្យកម្ពុជា​ជួបវិបត្តិ​សេដ្ឋ​កិច្ច​នៅពេលខាងមុខ ប្រសិនបើរដ្ឋាភិបាល មិនខ្វាយខ្វល់ នឹង EBA។

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ធ្លាប់បានអះអាងជាងច្រើនដងហើយថា ការបាត់បង់ផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA​ សម្រាប់កម្ពុជា មិនបាន ធ្វើឱ្យកម្ពុជាដួលរលំនោះឡើយ ខណៈដែល សេដ្ឋកិច្ចកម្ពុជា អាចរស់បានដោយខ្លួនឯង មិនចាំបាច់ពឹងពាក់បរទេស។

លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បញ្ជាក់ហើយថា រដ្ឋាភិបាលបានត្រៀមខ្លួនជាច្រើនឆ្នាំមកហើយក្នុងការចាក់គ្រឹះសេដ្ឋកិច្ចជាតិ ពីព្រោះរដ្ឋាភិបាលបានដឹងច្បា​ស់​ណាស់ថា ប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិក្នុងពេលឆាប់ៗខាងមុខ ដោយ​សារ​កម្ពុជាយើងបានចាកចេញពីស្ថានភាពជាប្រទេសក្រីក្រហើយ និងទទួលបានឋានៈជាប្រទេសដែល មានចំណូលមធ្យមកំរឹតទាបកម្រិតនិងកំពុងត្រៀមខ្លួនក្លាយជាប្រទេសដែល មានចំណូលមធ្យមកំរឹតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។

សហភាពអឺរ៉ុប នៅថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០២០ នេះ បានសម្រេចព្យួរផ្នែកខ្លះ នៃប្រពន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយគិតពន្ធ​លើ​មុខទំនិញ​ ២០% ដែលកម្ពុជាតម្រូវឱ្យបង់ប្រាក់ ប្រមាណ ១០០ លានដុល្លារ ក្នុង ១ ឆ្នាំ ទៅកាន់ទីផ្សារអឺរ៉ុប ក្នុងការនាំទំនិញចូល៕

អត្ថបទទាក់ទង