ក្រុមហ៊ុន Nutrilatt Cambodia ចេញលិខិតសូមអភយ័ទោសសម្រាប់អាណាព្យាបាលទារក

ភ្នំពេញ៖ តំណាងក្រុមហ៊ុន Nutrilatt Master LM CO.LTD នៅកម្ពុជាចេញលិខិតសូមអភយ័ទោសសម្រាប់អាណាព្យាបាលទារក ដោយសារម្សៅទឹកដោះគោ Nutrilatt ។ ក្នុងលិខិតនោះខាងតំណាងក្រុមហ៊ុនបានធ្វើការសូមអភ័យទោសជាសារធាណៈ និងចូលរួមចំណែកក្នុងការទទួលខុសត្រូវលើការខូចខាតចំពោះបុត្រធីតារបស់លោក លោកស្រី ដែលបណ្តាលមកពីម្សៅទឹកដោះគោខាងលើ ។
គួរបញ្ជាក់ផងដែរថា កន្លងមក ឪពុកម្តាយ ១៥គ្រួសារ បានដាក់ពាក្យបណ្តឹងលើម្ចាស់ផលិតម្សៅទឹកដោះគោម៉ាក Nutrilatt ទៅកាន់ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដោយសារតែកូនរបស់ពួកគាត់ មានអាការស្លេកស្លាំង ធ្លាក់ខ្លួនឈឺ ក្រោយប្រើប្រាស់ផលិតផលនេះ ។ ឆ្លើយតបទៅនឹងពាក្យបណ្តឹង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម(ក.ប.ប) បានយកសំណាកទឹកដោះគោទៅមន្ទីរពិសោធន៍ឯករាជ្យមួយនៅប្រទេសសិង្ហបុរី ហើយលទ្ធផលបង្ហាញថា ម្សៅទឹកដោះគោ ពិតជាមានសារធាតុដែកទាប ដែលគ្រោះថ្នាក់ខ្លាំងដល់សុខភាពទារក នេះបើយោងតាមផេកហ្វេសបុកផ្លូវការរបស់ ក.ប.ប ។ ជាលទ្ធផលចុងក្រោយ តំណាងក្រុមហ៊ុន Nutrilatt Master LM CO.LTD នៅកម្ពុជាបានចេញលិខិតសូមអភយ័ទោសសម្រាប់អាណាព្យាបាលទារករងគ្រោះជាសាធារណៈ ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង