សារព័ត៌មានមហាខ្មែរ

ថៃ​ ៖ ការកែប្រែច្បាប់រដ្ឋធម្មនុញ្ញ​​នឹងធ្វើឲ្យខាតបង់ប្រាក់យ៉ាងតិច​៣២០លានដុល្លា

1

ប្រទេសថៃ៖ នៅថ្ងៃទី​៨ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃលោក​ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា ប្រាក់ចំណាយសម្រាប់កែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញកាលពីឆ្នាំ​២០១៧ គឺត្រូវចំណាយយ៉ាងតិច ១០ពាន់លានបាត(ស្មើ​នឹង៣២០លានដុល្លារអាមេរិក)។
នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា​បញ្ជាក់ទៀតថា ក្នុងពេលដែលជំងឺកូវីដ​-១៩ រាលដាលខ្លាំងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ​ ដូច្នេះការបោះឆ្នោតប្រជាមតិស្តីពីរដ្ឋធម្មនុញ្ញថ្មី​នឹងត្រូវចំណាយប្រាក់ជាច្រើន ដោយសារតែទីតាំងបោះឆ្នោតមិនអនុញ្ញាតឲ្យមានមនុស្សច្រើនលើសពី៦០០នាក់​។
មន្ត្រីថៃ បានចាប់ផ្តើមគិតពីការចំណាយក្នុងការកែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ​២០១៧ ក្រោយពេលគណៈរដ្ឋមន្ត្រី​អនុម័តបើកផ្លូវឲ្យកែទម្រង់រដ្ឋធម្មនុញ្ញ។ តាមគម្រោងថៃនឹងធ្វើការបោះឆ្នោតប្រជាមតិពីរលើក​ ហើយប្រាក់ចំណាយសម្រាប់​ការបោះឆ្នោតនីមួយៗត្រូវចំណាយ ប្រាក់ពី​៤ ទៅ ៥ពាន់លានបាត ក្នុងនោះមានទាំងប្រាក់ចំណាយ សម្រាប់ប្រឆាំងកូវីដ​-១៩ផងដែរ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា​ រដ្ឋាភិបាលថៃមិនចង់កែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញឡើយ ព្រោះធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាច្រើនរបស់រដ្ឋាភិបាល​ប៉ះពាល់ដល់សិទ្ធិអំណាចរបស់នាយករដ្ឋមន្ត្រី ៕

អត្ថបទទាក់ទង