សារព័ត៌មានមហាខ្មែរ

រដ្ឋត្រៀម កាត់ដីជាង ៦ពាន់ហិកតា ក្នុងតំបន់ការពារខេត្តកំពត ឱ្យប្រជាពលដ្ឋដែលប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង

6

កំពត៖ រដ្ឋាភិបាលនឹង កាត់ឆ្វៀលដីនៅតំបន់ការពារ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ចំនួន ៦៦៤៩ហិកតា ឱ្យទៅប្រជាពលរដ្ឋ ២១៣៨គ្រួសារ ដែលបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ក្នុងចំណោមប្រជាពលរដ្ឋ ៣៣៨៦គ្រួសារ បានដាក់ពាក្យសុំវាស់វែងដី ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត។ បើតាមការឱ្យពីក្រុមការងារសិក្សាស្រាវជ្រាវអត្តសញ្ញាណមនុស្ស និងអត្តសញ្ញាណដីនៅខេត្តកំពត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារខាងលើបានថ្លែងថា ជាក់ស្ដែងមានតែប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ក្នុងចំណោមជាង ៣ពាន់គ្រួសារ ដែលបានបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង នៅក្នុងតំបន់ការពារ ឧទ្យានជាតិ ព្រះមុនីវង្សបូគោ ដែលមានក្បាលដីចំនួន ២៥០០ក្បាលដី ទំហំស្នើនឹង៦៦៤៩ហិកតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«មានតែពលរដ្ឋដែលបាននឹងកំពុងកាន់កាប់ដីអាស្រ័យផលជាក់ស្ដែងក្នុងឧទ្យាន ជាតិមុនីវង្សបូកគោប៉ុណ្ណោះ ដែលនឹងត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការថ្លែងបញ្ជាក់របស់ លោក សូត យា បន្តថា ធាតុចូលសំខាន់ៗដើម្បីរកដំណោះស្រាយមាន ៤សំខាន់ៗ រួមមាន៖ ទី១-ដីដែលប្រជាពលរដ្ឋមានដំណាំដាំដុះជាក់ស្តែង និងអាស្រ័យផលយូរណាស់មកហើយ, ទី២-ដីព្រៃគ្មានដាំដំណាំដាំដុះ, ទី៣-ដីដែលស្ថិតនៅក្នុងឧទ្យានបូកគោ ហើយមានទំនាស់ និងទី៤ ដីព្រៃដែលបាននឹងកំពុងរានថ្មីៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងកិច្ចប្រជុំប្រជុំពិភាក្សា លើទីតាំងដីខាងលើ កាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២០ អនុរដ្ឋលេខាធិការរូបនេះ បានថ្លែងបន្តទៀតថា ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់សម្តេច ហ៊ុន សែន ក្នុងការឆ្វៀលដីចេញពីតំបន់ការពារជូនប្រជាពលរដ្ឋត្រូវពិនិត្យឱ្យបានហ្មត់ចត់ លើដីដែលអាស្រ័យផលជាក់ស្តែង រួមមានដំណាំដាំដុះយូរណាស់មកហើយត្រូវដោះស្រាយជូនប្រជាពលរដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ទៀត «នៅក្នុងដែនឧទ្យានជាតិមានដី ២ប្រភេទ ដែលក្រសួង និងរដ្ឋបាលខេត្តកំពត មិនអាចអនុញ្ញាតឱ្យវាស់វែងចេញប័ណ្ណកម្មសិទ្ធបានឡើយនោះ មានដូចជា ដីព្រៃមិនដែលធ្លាប់អាស្រ័យផលពីមុន និងដីទំនាស់ជាដើម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងកិច្ចប្រជុំខាងលើ អភិបាលខេត្តកំពត លោក ជាវ តាយ បានថ្លែងថា កិច្ចការងារឆ្វៀលដីជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់ណាស់ ដើម្បីឱ្យប្រជាពលរដ្ឋដែលកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងជាយូរមកហើយ នោះទទួលបានផ្តល់បណ្ណកម្មសិទ្ធិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បញ្ជាក់ «អាចប្រើប្រាស់ដីរបស់ខ្លួនឱ្យអស់លទ្ធភាព និងសក្ដានុពល ដោយគ្មានការភ័យខ្លាច ហើយការផ្តល់ជូនបណ្ណកម្មសិទ្ធិក្នុងគោលបំណងដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរដល់ជីវភាពរស់នៅរបស់ពលរដ្ឋ៕

អត្ថបទទាក់ទង