សារព័ត៌មានមហាខ្មែរ

កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​EBA ពេញលេញ​ពី​ចក្រភព​អង់គ្លេស និង​អៀ​ឡង់​ខាងជើង

0

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០ លោក​ជំទាវ Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ចក្រភព​អង់គ្លេស​និង​អៀ​ឡង់​ខាងជើង បាន​មាន​ប្រសាសន៍​ថា ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២១ តទៅ ចក្រភព​អង់គ្លេស នឹង​អនុវត្ត​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​ឯករាជ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ជំទាវ Tina Redshaw បន្ត​ថា រដ្ឋមន្ត្រី​ទាំងអស់​របស់​អង់គ្លេស​បាន​សម្រេច​ថា នឹង​មិន​បន្ត​អនុវត្ត​ការ​ព្យួរ​មួយ​ផ្នែក នៃ​ប្រ​ព​ន្ធ័​អនុគ្រោះ​ពន្ធ​របស់ សហភាព​អឺរ៉ុប ក្នុង​ក្របខ័ណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​គ្រប់មុខ​ទំនិញ​ទាំងអស់ លើកលែងតែ​សព្វាវុធ​(EBA) មក​លើ​កម្ពុជា​ទៀត​ទេ ដោយហេតុ​ថា ចក្រភព​អង់គ្លេស បាន​មើលឃើញ​ពី​ផល​ប៉ះពាល់ នៃ​ជំងឺ​កូ​វី​ដ​-១៩ មក​លើ​ក្រុម​មនុស្ស​ងាយ​រង​គ្រោះជា​ច្រើន នៃ​សង្គម​កម្ពុជា ដែល​ក្នុង​នោះ រួម​មាន​ទាំង​កម្មករ​រោងចក្រ​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ជំទាវ​ឯកអគ្គរាជទូត បាន​មាន​ប្រសាសន៍​ទៀត​ថា ចក្រភព​អង់គ្លេស​កំពុង​រិះរក​វិធី ដើម្បី​បង្កើត​កិច្ច​សន្ទនា​ទៀងទាត់​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា លើ​បញ្ហា​ផ្សេង​ៗ​ពាក់ព័ន្ធ និង​វិស័យ​សិទ្ធិ​មនុស្ស និង​សេរីភាព ផ្សេង​ៗ​ទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ក៏​បាន​សម្តែង​ការ​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្រេចចិត្ត​របស់​ចក្រភព​អង់គ្លេស​នេះ ដោយ​បាន​ចាត់​ទុក​ការ​សម្រេចចិត្ត​នេះ​ថា ជា​ការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ថា ការ​សម្រេចចិត្ត​នេះ គឺ​ពិតជា​ដំណឹង​ល្អ​សំរាប់​កម្មករ​កម្ពុជា នៅ​ពេល​ដែល​ពួក​គេ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ពី​មហន្តរាយ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សង្កត់ធ្ងន់​ថា កម្ពុជា​បេ្ត​ជ្ញា​យ៉ាង​មុតមាំ ក្នុង​ការ​កសាង​ទំនាក់ទំនង​ដែល​ផ្តល់​ផល​ប្រ​យោ​ជ​ន៌​ទៅ​វិញ​ទៅ​មក​ជាមួយ​ចក្រភព​អង់គ្លេស​ទាំង​លើ​វិស័យ​ទ្វេភាគី និង​ពហុភាគី ៕

អត្ថបទទាក់ទង