សារព័ត៌មានមហាខ្មែរ

វ៉ាក់សាំងកូវីដជាក្តីសង្ឃឹមជួយវិស័យទេសចរណ៍កម្ពុជាងើបឡើងវិញ

3

អ្នក​ធ្វើការ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ វិស័យ ​ដែល​រងគ្រោះ​ពី​ជំងឺ​កូវីដ១៩​មួយ​នេះ​ នឹង​ងើប​ឡើង​វិញ​នៅ​ពេល​ណា​ ដែល​កម្ពុជា​មាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ការ​ងើប​ឡើង​វិញ​នេះ​ ត្រូវ​ការ​ពេល​យូរ​។ នេះ​បើ​តាម​សមាគម​ទេសចរណ៍​កម្ពុជា​ ខណៈ​រដ្ឋាភិបាល​កំពុង​រៃ​អង្គាស​ថវិកា​ទិញ​វ៉ាក់​សាំង​ប្រឆាំង​កូវីដ១៩​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហូរ វណ្ឌី ជាទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនាថ្ងៃទី០៩ ខែធ្នូថា ប្រសិនបើមានការការពារដោយវ៉ាក់សាំងកូវីដ១៩ នោះនឹងធ្វើឲ្យវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជាងើបឡើងវិញ។ ប៉ុន្តែលោកបញ្ជាក់ថា ការងើបឡើងវិញនៃវិស័យនេះ មិនលឿនដូចពេលមិនទាន់មានកូវីដ១៩នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហូរ វណ្ឌី បានលើកឡើងថា ចាប់តាំងពីខែមីនា ឆ្នាំ២០២០ រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំណូលរបស់អ្នកប្រកបរបរ នៅក្នុងវិស័យទេសចរណ៍ធ្លាក់ចុះ រហូតជាង៩០ភាគរយ ដែលមានអ្នកខ្លះបានបិទក្រុមហ៊ុន និងកន្លែងអាជីវកម្មនៅក្នុងវិស័យនេះទៀតផង។ លោកបន្តថា នៅពេលមានវ៉ាក់សាំងកូវីដ១៩ នឹងធ្វើឲ្យវិស័យនេះមានសង្ឃឹមម្តងបន្តិចៗឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ក៏បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានធ្វើឲ្យចលនាទេសចរណ៍ក្នុងស្រុកថមថយ ដូច្នេះបើមានវ៉ាក់សាំងប្រឆាំងកូវីដ១៩ នឹងធ្វើឲ្យវិស័យទេសចរណ៍ត្រឡប់មករកលក្ខណៈល្អប្រសើរឡើងវិញ ប៉ុន្តែមិនអាចល្អប្រសើរភ្លាមៗនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមថាក្រសួងក៏បានរៀបចំផែនការរួចរាល់ហើយ សម្រាប់ត្រៀមទទួលទេសចរ សំដៅប្រែក្លាយជាទេសចរណ៍សុវត្ថិភាព និងមានជំនឿទុកចិត្តពីភ្ញៀវទេសចរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្តីសង្ឃឹមសម្រាប់អ្នកធ្វើការនៅក្នុងវិស័យទេសចរណ៍កើតឡើងបន្ទាប់ពី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី០៨ ខែធ្នូ អះអាងថា លោកមានបំណងចាក់វ៉ាក់សាំង ជូនប្រជាជនឱ្យបាន១០លាននាក់ ដែលត្រូវការវ៉ាក់សាំង​ រហូត២០លានដូស និង​តម្រូវការចំពោះមុខ នាដំណាក់កាលទី១នេះ មានចំនួន១លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែង មានហានិភ័យ និងកំពុងមានហានិភ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារសំឡេង ដែលវិទ្យុបារាំងអន្តរជាតិទទួលបាននាថ្ងៃទី០៩ ខែធ្នូនេះ លោក​ស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បានលើកឡើងថា ទោះបីកម្ពុជាមានវ៉ាក់សាំងក៏ដោយ តែវាមិនមែនជាចម្លើយតែមួយគត់សម្រាប់ការការពារមិនឲ្យមានការចម្លងកូវីដ១៩នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបញ្ជាក់ថា នេះគឺជាគ្រោះថ្នាក់ ប្រសិនបើគ្រប់គ្នាគិតថាមានវ៉ាក់សាំងហើយ លែងខ្វល់ពីកូវីដ១៩។ លោកស្រីសង្កត់ធ្ងន់ថា ការពាក់ម៉ាស ការលាងដៃ និងការរក្សាគម្លាតសុវត្ថិភាព នៅតែជាវិធានការសំខាន់បំផុត៕​ ប្រភព៖ RFI

អត្ថបទទាក់ទង