លោកWilliam Guang បញ្ចេញមតិយោបល់អំពីរដ្ឋតម្លេីងពន្ធ២០%
តេីពលរដ្ឋកំពុងមិនសប្បាយចិត្តរឿង រដ្ឋតម្លេីងពន្ធ២០%លេីប្រាក់ចំណេញមូលធន ?
ជនរួមជាតិជាទីគោរព បងប្អូនពាណិជ្ជករផ្នែកអចលនទ្រព្យទាំងអស់ ជាទីស្រលាញ់ដ៏ជ្រាលជ្រៅ ថ្មីៗនេះមានការបញ្ចេញមតិច្រេីនណាស់ ជុំវិញការតម្លេីងពន្ធ២០ភាគរយលេីប្រាក់ចំណេញមូលធន ដែលយោងតាមសេចក្ដីប្រកាសលេខ ៣៤៦ សហវ.ប្រក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ ! ខ្ញុំមានមតិខ្លះដែរជុំវិញបញ្ហានេះ ទាំងវិជ្ជមាន អវិជ្ជមាន ទាំងមតិរិះគន់ ។
អ្វីទៅជា ពន្ធលេីប្រាក់ចំណេញមូលធន ? ចម្លេីយខ្លីបំផុត គឺ រដ្ឋយកពន្ធ២០ភាគរយនៃប្រាក់ចំណេញទាំងឡាយណាដែលកេីតពីការចំណេញលេីការលក់អចលនទ្រព្យវត្ថុ ជារួមគឺ ដី គឺ ផ្ទះ ខុនដូរ អាផាតមិន គឺ២០ភាគរយលេីប្រាក់ចំណេញ ។
ជាទស្សនៈខ្ញុំ រឿងបង់ពន្ធជូនរដ្ឋវាជារឿងល្អណាស់ ជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ សំខាន់អ្នកស៊ីប្រាក់ខែពីលុយពន្ធរាស្ត្របានបំពេញកាតព្វកិច្ចជាមន្ត្រីល្អដែរអត់ ? រដ្ឋយកប៉ុន្មានក៏បានដែរមិនអីទេ តែពលរដ្ឋជាពិសេសពាណិជ្ជករ ក៏គួរក្លាហានហ៊ានប្រេីអំណាចសួររដ្ឋវិញខ្លះផង ថាបង់ពន្ធច្រេីនហ្នឹង តេីធានាថាមន្ត្រីថ្នាក់ក្រោមហ្នឹងជួយសម្រួលការរកស៊ី មិនកោសរូសគេយកលុយក្រៅផ្លូវការអីទៀតអត់ ? លុយបង់ពន្ធបង់ទៅហេីយថ្នល់រលោងស្អាតអត់ ក្រែងខំរកស៊ីមានលុយជិះឡានទំនេីបគ្រប់ម៉ាកបេីកលេីផ្លូវរលាក់ចង់ធ្លាក់ថ្លេីម? ហេីយយកពន្ធច្រេីនហ្នឹងសេវាសាធារណៈល្អកម្រិតណា ឬល្អកម្រិតសម្លក់លេីក្រោម សម្ដីគ្រោតគ្រាត លុយដល់បានធ្វេីការ ! ឬយ៉ាងម៉េច ។
និយាយមកដល់កន្លែងនេះ យេីងចូលទៅរឿងវិជ្ជមាននៃការតម្លេីងពន្ធចំណេញមូលធន២០ភាគរយនេះបន្តិច ពិតណាស់អាចមានពលរដ្ឋជាច្រេីនប្រហែលជាមិនពេញចិត្ត ចំពោះការតម្លេីងពន្ធនេះប្រសិនជាគាត់ពុំបានយល់ច្បាស់ ឬយល់ច្រឡំ ប៉ុន្តែនិយាយងាយយល់វិញឬបែបវិជ្ជមានវិញ តេីការវិនិយោគលេីវិស័យអចនទ្រព្យនេះភាគច្រេីនគឺជានរណា ? វាគ្មានក្រៅពីភាគច្រេីនគឺ អ្នកមាន ឧកញ៉ា សេដ្ឋី ជំទាវ ឯកឧត្តម និងក្រុមហ៊ុនចិន ដែលពួកអភិជនតែប៉ុន្មាននាក់ប៉ុណ្ណោះស្ទេីតែកាន់កាប់ដីធ្លីជាច្រេីននៃផ្ទៃដីសរុបនៃប្រទេសកម្ពុជា បេីធៀបនិងអ្នករកស៊ីដីធម្មតាៗ ដូចនេះតេីការទាពន្ធច្រេីនពី ប្រាក់ចំណេញរបស់ ពួកអភិជននេះវាខាតឬចំណេញ ? បេីពុំទាទេ រដ្ឋពុំមានអ្វីនឹងចំណេញទាល់តែសោះ ហេីយផលចំណេញទាំងមូលត្រូវបានទៅលេីពួកអភិជននោះទាំងស្រុងដោយគ្មានប្រយោជន៍អ្វីទាំងអស់តែម្ដង
ហេីយបេីនិយាយពីផលអវិជ្ជមាន សម្រាប់ខ្ញុំការតម្លេីងពន្ធលេីប្រាក់ចំណេញមូលធននេះជារឿងមួយដែល ធ្វេីត្រូវ ប៉ុន្តែខុសពេល គឺខុសត្រង់ថា ខណៈនេះ ពាណិជ្ជករទាំងឡាយ សុទ្ធសឹងតែកំពុងប្រឈមនិងការប៉ះពាល់ពីវិបត្តិ covid19 ដែលកំពុងវាយលុកលេីដំណេីរការហិរញ្ញវត្ថុរបស់ពួកគេ ដោយការអនុវត្តន៍ច្បាប់នេះចាប់ពីខែ១ ទៅគឺពិបាកស្មានថាសេដ្ឋកិច្ចនិងដេីរស្រួលវិញណាស់ ហេីយស្របពេលនេះចង់មិនចង់ពលរដ្ឋមានអារម្មណ៍ថា ចុមកំពុងពិបាកហេីយ គេជាន់កទៀត ។
ដោយឡែកចំពោះការរំពឹងទុកចំពោះការអនុវត្តន៍ច្បាប់នេះវាយ៉ាងណា ? ព្រោះច្បាប់វាមានហេីយ តែពលរដ្ឋសុទ្ធតែបានដឹងថាតែច្បាប់ចេញច្រេីនកាលណា ដូចបានដៃអោយមន្ត្រីរកលុយបានច្រេីនប្រឡោះតាមហ្នឹងដែរ មិនខុសពីថ្នាក់ដឹកនាំស្រែករឿងអី មន្ត្រីបានដៃរកលុយកន្លែងហ្នឹង ។ វាប្រាកដជាអាចនៅតែមានចន្លោះប្រហោង អោយអាដែងរកលុយបានអញ្ចឹង ។
ដោយឡែកខ្ញុំនិយាយកំប្លែងបន្តិចចុះ ពលរដ្ឋល្អ ត្រូវបង់ពន្ធអោយបានគ្រប់ តែអ្នកទាពន្ធគេគ្រប់ៗក៏ត្រូវធ្វេីមន្ត្រីល្អដែរ ។