សារព័ត៌មានមហាខ្មែរ

សម្រាប់អ្នកមានបំណងប្រាថ្នាធ្វើការជើងផុតដី! រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យសាកលវិទ្យាល័យថ្មីមួយ មានបង្រៀនមុខជំនាញផ្នែកអាកាសចរណ៍ស៊ីវិល

30

រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានសម្រេចទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាថ្មីមួយ ដោយបានអនុញ្ញាតឲ្យសាកលវិទ្យាល័យនេះ បណ្ដុះបណ្ដាលកម្រិតបិរញ្ញាបត្ររង និងបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន ៥។ ក្នុងនោះ មានមហាវិទ្យាល័យអាកាសចរណ៍ស៊ីវិល ដែលមានដេប៉ាតឺម៉ង់ចំនួន៣ផងដែរ។ នេះបើយោងតាមអនុក្រឹត្យមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២០។
សាកលវិទ្យាល័យ​ឡានម៉េកម្ពុជា (Lanmei University of Cambodia) ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ទទួលស្គាល់​នាពេល​ថ្មីៗនេះ មាន​មហាវិទ្យាល័យ​ចំនួន​៥ ដោយក្នុងនោះ អ្វីដែល​គេចាប់អារម្មណ៍ គឺ​សាកលវិទ្យាល័យនេះ មាន​មហាវិទ្យាល័យ​អាកាសចរណ៍​ស៊ីវិល ដែលបង្រៀន​នូវជំនាញ​ទាក់ទង​នឹង​ផ្នែក​អាកាសចរណ៍​ចំនួន​៣ រួមមាន ដេប៉ាតឺម៉ង់​សេវា​កម្ម​បម្រើ​តាម​យន្ដហោះ, ដេប៉ាតឺម៉ង់​ជួសជុល និងថែទាំយន្ដហោះ និង​ដេប៉ាតឺម៉ង់​គ្រប់គ្រង​សេវាដឹកជញ្ជូន​តាម​ផ្លូវអាកាស។

ក្រៅពី​នេះ សាកលវិទ្យាល័យ​ថ្មីមួយនេះ ក៏មាន​បង្រៀន​ថ្នាក់មហាវិទ្យាល័យចំនួន​៤ទៀត​រួមមាន មហាវិទ្យាសាស្ត​ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យ​វិទ្យាសាស្ត្រសត្វ និងវិទ្យាសាស្ត្រ​រុក្ខជាតិ, មហាវិទ្យាល័យ​មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងមហាវិទ្យាល័យ​ទេសចរណ៍ និងបដិសណ្ឋារកិច្ច។
ការបង្កើតឡើងនូវសាកល​វិទ្យាល័យថ្មី ដែលមាន​បង្រៀន​ផ្នែក​អាកាសចរណ៍នេះ គឺធ្វើឡើង​ចំពេល​ដែល​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍​ក៏ដូចជា​ទេសចរណ៍​នៅទូទាំង​សកលលោក​កំពុង​ត្រូវប្រឈម​នឹង​វិបត្តិ​កូវីដ-១៩ ហើយបើតាម​ការ​អះអាង​របស់​អ្នកជំនាញ​វិស័យទាំងនេះ អាចនឹង​ត្រូវចំណាយ​ពេល​យូរបន្តិច​ទើបអាច​វិល​មករក​សភាព​ដើម​ដូចធម្មតាវិញ៕

អត្ថបទទាក់ទង