សារព័ត៌មានមហាខ្មែរ

ទៅមុខមិនរួច! ដំណើរការសាងសង់រោងចក្រចម្រាញ់ប្រេងដំបូងបង្អស់នៅកម្ពុជា ផ្អាកជាបណ្តោះអាសន្ន

5

ការសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងនៅប្រទេសកម្ពុជានៅខេត្តព្រះសីហនុ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២២ បានផ្អាកជាបណ្តោះអាសន្នទៀតហើយ ដោយសារដៃគូជួបបញ្ហាហិរញ្ញវត្ថុ។ តាមផែនការដំបូង គម្រោងនេះរំពឹងថានឹងដំណើរការនៅតាំងពីចុងឆ្នាំ ២០១៨ ឬដើមឆ្នាំ ២០១៩ មកម៉្លេះ តែត្រូវបានពន្យារទៅឆ្នាំ ២០២២ ហើយពេលនេះការសាងសង់គឺត្រូវផ្អាកតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០ នេះថា ក្រុមហ៊ុនកំពុងស្វែងរកដៃគូ ដើម្បីកិច្ចសហការលើការបន្តគម្រោងរោងចក្រចំរាញ់ប្រេងនេះបន្តទៀត។ ឯកឧត្តម ជៀប សួរ ថ្លែងថា៖ «រោងចក្រហ្នឹងដៃគូគាត់មានបញ្ហាថវិកា ឥឡូវហ្នឹង គឺគាំងហើយ អត់មានដំណើរការទៅមុខទេ អត់មានដំណើរការសាងសង់អីទេ…គាត់កំពុងមើលដៃគូទៀត តែមិនទាន់មានការរាយការមកខាងក្រសួងវិញទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រោងចក្រចម្រាញ់ប្រេងកាតនេះ ស្ថិតនៅខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ កន្លងមកនេះ ដោយដំណាក់កាលទី១ ប្រើទុនវិនិយោគក្នុងរង្វង់ ៦២០ លានដុល្លារ។ រោងចក្រនេះគឺជាការវិនិយោគ រវាងក្រុមហ៊ុនវិនិយោគក្នុងស្រុកCambodian Petrochemical Co., Ltd ជាមួយនឹងក្រុមហ៊ុនចិន CNPC Northeast Refining and Chemical Engineering Co., Ltd។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា គម្រោងនេះជាគម្រោងផ្សេងគ្នាពីគម្រោងបូមប្រេងដំណក់ដំបូងក្នុងដែនសមុទ្រកម្ពុជានៅអណ្ដូងអប្សរារបស់ក្រុមហ៊ុន KrisEnergy ដែលកាលពីថ្មីៗនេះ ក៏បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាពន្យារពេលសម្រេចទៅ ខែមេសាឆ្នាំ២០២១ដែរ បន្ទាប់ពីយឺតយ៉ាវម្ដងហើយម្ដងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថចាស់៖ រោងចក្រចម្រាញ់ប្រេងលើកដំបូងរបស់ជាតិនិងចាប់ផ្តើមមាននៅឆ្នាំ ២០១៨។ បន្ទាប់​ពី​ឆ្នាំ​នៃ​ភាពមិនច្បាស់លាស់ និង​ភាពចម្រូងចម្រាស​នៅក្នុង​វិស័យ​ឥន្ធនៈ​ក្នុងស្រុក រោងចក្រ​ចម្រាញ់​ប្រេង​ដំបូង​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា​នឹង​មានវត្តមាន​នៅ​ឆ្នាំ ២០១៨ តាមរយៈ​ការបណ្តាក់ទុន​រួម​គ្នា​រវាង​កម្ពុជា និង​ក្រុមហ៊ុន​ចិន ក្នុង​ទំហំ​ទឹកប្រាក់ ៣ ពាន់​លាន​ដុល្លារ​អាមេរិក ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុមហ៊ុន​គីមី​ឥន្ធនៈ​កម្ពុជា Cambodia Petrochemical Company (CPC) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ​ទឹកប្រាក់ ៦២០ លាន​ដុល្លារ​អាមេរិក នៅក្នុង​ខែ​ឧសភា​ជាមួយនឹង​ក្រុមហ៊ុន Chinese National Petroleum Company (CNPC) Northeast Refining and Chemical Engineering ហើយ​ការងារ​វិស្វកម្ម​ដំណាក់កាល​ទី​មួយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ខែ តុលា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រោងចក្រ​ចម្រាញ់​ប្រេង​នេះ​មាន​ទីតាំង​ស្ថិតនៅ​លើ​តំបន់​ឆ្នេរសមុទ្រ​របស់​ប្រទេស​កម្ពុជា និង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៣៦៥ ហិកតា នៅ​ចន្លោះ​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ ដែល​មាន​សមត្ថភាព​ផលិត​បាន​ប្រេង​ចំនួន ៥ លាន​តោន​ក្នុង​មួយ​ឆ្នាំ ឬ​ប្រហែល ៩០,០០០ ធុង​ក្នុង​មួយថ្ងៃ (​បារ៉ែល​ក្នុង​មួយថ្ងៃ​)​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​រោងចក្រ​នេះ​នឹង​ផលិត​បាន​ត្រឹមតែ ២ លាន​តោន​ក្នុង​មួយ​ឆ្នាំ ឬ​ប្រហែល ៤០, ០០០ បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៅក្នុង​អំឡុង​ពេល​ដំណាក់កាល​ដំបូង​នៃ​ប្រតិបត្តិការ​របស់​ខ្លួន មុនពេល​ដែល​រោងចក្រ​នេះ​អាច​ពង្រីក​ទៅកាន់​ប្រតិ​ប​ត្ដិ​ការ​ពេញលេញ​នៃ ​១០០,០០០ បារ៉ែល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រោងចក្រ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​សាងសង់ឡើង ដើម្បី​ចម្រាញ់​ប្រេង​ឆៅ​នាំចូល​ពី​មជ្ឈឹម​បូ​ព៌ា រហូតដល់​ការទាញយក​ប្រេង​ក្នុងស្រុក​ចាប់ផ្តើម តាំងពី​ពេល​ដែល​ប្រទេស​កម្ពុជា​មិន​ទាន់​អាច​ទាញយក​ប្រេង​របស់​ខ្លួន​បាន​ម្ល៉េះ។ រោងចក្រ​នេះ​មាន​សមត្ថភាព​ក្នុង​ការ​ចម្រាញ់​ប្រេង​ទាំង​ពីរ​ប្រភេទ​ដែល​គេ​ហៅ​ថា​ប្រេង​ឆៅ​ផ្អែម ឬ​ប្រេង​មាន​កម្រិត​ស្ពាន់ធ័រ​ទាប និង​ប្រេង​ឆៅ​ជូរ ឬ​ប្រេង​មាន​កម្រិត​ស្ពាន់ធ័រ​ខ្ពស់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាក​សំណល់​ពី​រោងចក្រ​ចម្រាញ់​ប្រេង​នេះ​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​ផលិត​ជី កង់​រថយន្ត និង​ផលិតផល​ផ្សេងទៀត ។ ៨៥ ភាគរយ​នៃ​ប្រេង​ចម្រាញ់​ហើយ​នឹង​បម្រើ​ទីផ្សារ​ក្នុងស្រុក ចំណែក​ដែល​នៅសល់​នឹងត្រូវ​នាំចេញ​ទៅ​ក្រៅប្រទេស​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ខែ ឧសភា ឆ្នាំ ២០១៦ លោក​ឧកញ៉ា ហាន់​ ឃាង នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​គីមី​ឥន្ធនៈ​កម្ពុជា (CPC) បានឲ្យដឹងថា វា​គឺជា​ពេលវេលា​សម្រាប់​កម្ពុជា​ដែល​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​សម្រាប់​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេងទៀត ជាពិសេស​នៅក្នុង​តំបន់​អាស៊ាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​ប្រាប់ Khmer Times ថា “ដោយសារ​យើង​ជា​ប្រទេស​ក្រោយ​គេ​ដែល​មាន​រោងចក្រ​ចម្រាញ់​ប្រេង ដូចនេះ​រោងចក្រ​ថ្មី​នេះ​នឹង​មាន​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​មួយ​ដែល​មាន​ស្ដង់ដារ​ខ្ពស់ ដើម្បី​ទទួលបាន​ចំណែក​ទីផ្សារ​ក្នុងនាម​ជា​អ្នក​ផលិត​ប្រេង​មួយ​នៅក្នុង​តំបន់​នោះ។​”​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​តាម​លោក​ឧកញ៉ា មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​បានអង្កេត​លទ្ធភាព​សម្រាប់​ការវិនិយោគ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​កម្ពុជា​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​គ្មាន​ក្រុមហ៊ុន​ណា​បាន​វិនិយោគ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​នោះទេ​។ នៅ​ឆ្នាំ ២០១០ លោក​ឧកញ៉ា ហា​ន់ ឃាង បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន ធ្វើ​ការចុះបញ្ជី​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ទទួលបាន​ការអនុញ្ញាត​ដើម្បី​សិក្សា​គម្រោង​វិនិយោគ​ប្រេង​នៅក្នុង​ប្រទេស​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ទាប់ពី​បាន​ចំណាយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​លើ​នីតិវិធី និង​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ការវិនិយោគ​រោងចក្រ​ចម្រាញ់​ប្រេង​នេះ អាជ្ញាធរ​ប្រេងកាត​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន CPC នៅ​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ២០១១ ដើម្បី​ធ្វើ​ការសិក្សា​លទ្ធភាព​សម្រាប់​រោងចក្រ​ចម្រាញ់​ប្រេង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុមហ៊ុន CPC បាន​បំពេញ​នីតិវិធី​ចាំបាច់​ទាំងអស់ និង​លក្ខខណ្ឌ​តម្រូវ​ផ្នែក​ច្បាប់ រហូត​បាន​ទទួល​លិខិតអនុញ្ញាត​សាងសង់​មួយ​ដើម្បី​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ទី ២៨ ខែធ្នូ ឆ្នាំ ២០១២។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering នឹង​គ្រប់គ្រង​ការអនុវត្ត​លទ្ធកម្ម និង​ការសាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​ដំបូង​របស់​កម្ពុជា​។ ក្រុមហ៊ុន​នេះ​ជា​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ប្រេង និង​គីមី​មួយ និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ផលិតកម្ម ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ចិន​ឈ្មោះថា ក្រុមហ៊ុន CNPC។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុមហ៊ុន CNPC គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​សាជីវកម្ម​ប្រេង និង​វិស្វកម្ម​គីមី​កំពូលៗ​របស់​ចិន​ទាំងបី​។ ក្រុមហ៊ុន​ពហុ​វិស័យនេះ​ត្រូវបាន​ចុះបញ្ជី​នៅលើ​ផ្សារ​ហ៊ុន​នៅក្នុង​ឆ្នាំ ២០១០ ជាមួយនឹង​តម្លៃ​ភាគហ៊ុន​ជាង ៣ ទ្រី​លាន​ដុល្លារ​អាមេរិក ហើយ​ជាប់​ចំណាត់ថ្នាក់​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ល្អ​បំផុត​លំដាប់​ទី ១៤ ក្នុងចំណោម​ក្រុមហ៊ុន​សាជីវកម្ម​កំពូលៗ​ទាំង ៥០០ របស់​ពិភពលោក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Li Limin ប្រធាន​ក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering បាន​លើកឡើង​ថា ​រោងចក្រ​ចម្រាញ់​ប្រេង​ដំបូង​គេ​នេះ នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ខណៈ​ដែល​រោងចក្រ​នេះ​នឹង​មាន​សុវត្ថិភាព​ដោយ​អនុវត្ត​តាម​ស្តង់ដារ​អន្តរជាតិ និង​មាន​គិតគូរ​ដល់​បរិស្ថាន​។​”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​របស់​កម្ពុជា ឯកឧត្តម ស៊ុយ សែម បាន​ស្វាគមន៍​ចំពោះ​រោងចក្រ​ចម្រាញ់​ប្រេង​នេះ ដោយ​វា​ស្រប​នឹង​បន្ទាត់​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​ធ្វើ​ការជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​អាច​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅក្នុង​ស្រុក​បាន​ច្រើន​ក្នុង​តម្លៃ​សមរម្យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​ថ្លែងថា​ “ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឯកជន​ទាំងអស់ឲ្យ​ជួយ​សម្រួល​និង​វិនិយោគ​លើ​វិស័យ​ប្រេង និង​ឧស្ម័ន​ឲ្យ​កាន់តែ​ច្រើនឡើង។​” រោងចក្រ​ចម្រាញ់​ប្រេង​នេះ​ត្រូវបាន​ប្រកាស​ជា​លើកដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១១ ប៉ុន្តែ​ទោះបីជា​មាន​ការធានា​ប្រាក់កម្ចី​ចំនួន ១.៦៧​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ពី​ធនាគារ Chinese Ex-Im Bank របស់​ចិន​ក្នុង​ឆ្នាំ ២០១៣ ក៏ដោយ ក៏​ហាក់​មាន​ដំណើរការ​រីក​ចម្រើន​តិចតួច​ចាប់តាំងពី​ពេលនោះ​មក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​ជា​ប្រធាន​អាជ្ញាធរ​ប្រេងកាត​កម្ពុជា បាន​មានប្រសាសន៍​កាលពី​មុន​ថា​ បច្ចុប្បន្ន​តម្រូវការ​ប្រេង​កម្ពុជា​គឺ​ជាង ១លាន​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​អាច​បំពេញ​តម្រូវការ​នេះ​បាន​ដោយ​ការ​នាំចូល​ប្រេង​ពី​ប្រទេស​វៀតណាម សិង្ហ​បុរី និង​ប្រទេសថៃ៕

អត្ថបទទាក់ទង