សារព័ត៌មានមហាខ្មែរ

អាជ្ញាធរខេត្តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ដោយបែងចែកជា៣ផ្នែកធំៗ

4

អាជ្ញាធរខេត្តសៀមរាបបានពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ដោយបែងចែកជា៣ផ្នែកធំៗដើម្បីបង្កើនសមត្ថភាពផលិត រហូតដល់៩០ពាន់ម៉ែត្រត្រីគុណជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតបានប្រមាណតែជិត ៤០ភាគរយនៃតម្រូវការប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃុត វុត្យារិទ្ធិ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានឱ្យដឹងថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានចែកជា៣ផ្នែក ដោយផ្នែកទី១ គឺសាងសង់ប្រឡាយចំហរ ស្ថានីយបូមទឹកឆៅ បំពង់មេនាំទឹកឆៅ២ខ្សែ ស្មើនឹងជាង៩គីឡូម៉ែត្រ និងបំពង់មេនាំទឹកស្អាតប្រវែង២៣គីឡូម៉ែត្រ ដោយប្រើរយៈពេលសាងសង់៣ឆ្នាំ ចាប់ផ្តើមអនុវត្ត ក្នុងខែមករា ហើយមកដល់ដើមខែធ្នូឆ្នាំ២០២០នេះ លទ្ធផលសម្រេចបានប្រហែលជា១៧ភាគរយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានឱ្យដឹងទៀតថា សម្រាប់ផ្នែកទី២ គឺការផ្គត់ផ្គង់និងដាក់បំពង់ចែកចាយទឹកស្អាតប្រវែង១៦៦គីឡូម៉ែត្រក្នុងក្រុង សៀមរាប ប្រើរយៈពេល៣ឆ្នាំសម្រាប់ការសាងសង់ មកដល់ពេលនេះលទ្ធផលសម្រេចបានជាង៥៦ភាគរយ និងផ្នែកទី៣ គឺការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមានសមត្ថភាពផលិតបាន៦០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ប្រើរយៈពេលសាងសង់ ២ឆ្នាំ៨ខែ ដែលមកដល់ពេលនេះលទ្ធផលសម្រេចបាន១៥ភាគរយ បើទោះបីជំងឺកូវីដ-១៩ នៅបន្តគម្រាមកំហែងដល់ប្រទេស កម្ពុជាក៏ដោយ ក៏គម្រោងនេះនៅតែអនុវត្តបន្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប បានត្រឹមតែជិត៤០ភាគរយប៉ុណ្ណោះ ឬស្មើនឹងការផលិត ៣០ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដែលបរិមាណនេះទាមទារឱ្យមានការពង្រីកសមត្ថភាពរហូតដល់៩០ពាន់ម៉ែត្រត្រីគុណ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសម្រាប់ក្រុងសៀមរាបនេះ បានអនុវត្តដោយផ្អែកតាមការសិក្សា អំឡុងឆ្នាំ២០១០ និង បានចុះកិច្ចព្រមព្រៀងឥណទាន រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ហើយគម្រោងនេះដែរ នឹងត្រូវស្ថាបនាបញ្ចប់នៅក្នុងឆ្នាំ២០២២ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកស្អាត នៅក្រុងសៀមរាបរហូតដល់ឆ្នាំ២០៣០ ៕

អត្ថបទទាក់ទង