អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមធ្វើការផាកពិន័យចំពោះយានយន្តដែលខកខានមិនបានបង់ពន្ធប្រចាំឆ្នាំ
ភ្នំពេញ៖ អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននៅតាមដងផ្លូវ ក្នុងពេលឆាប់ៗខាងមុខនេះុ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្នុងករណីរកឃើញយានយន្តណា ដែលម្ចាស់នៅមិនទាន់បានបង់ពន្ធប្រចាំឆ្នាំនោះ សមត្ថកិច្ច នឹងធ្វើការចាប់ផាកពិន័យគុណនឹង២ដង លើតម្លៃពន្ធធម្មតា។
លោក គង់ វិបុល បានបញ្ជាក់ថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ហើយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅនេះ ដោយមិនមានការពន្យាពេលបន្ថែមទៀតនោះទេ។ លោក ថា ម្ចាស់យានយន្តដែលខកខានមិនបានបង់ពន្ធទាន់ពេលវេលា នឹងត្រូវរងទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕