សារព័ត៌មានមហាខ្មែរ

គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចបានចំនួន ៥៥% យឺតជាងផែនការ ដោយជួបនឹងវិបត្តិជំងឺកូវីដ-១៩

9

កំពត៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍ថ្មី របស់ខេត្តកំពត ក្នុងទំហំទឹកប្រាក់ជាង ៨លានដុល្លារ កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចបានប្រមាណ ៥៥ភាគរយ ដោយសារវិបត្តិជំងឺសលក យឺតជាងផែនការដែលបានកំណត់ទុកថា នឹងបញ្ចប់នៅដំណាចឆ្នាំ២០២១ខាងមុខ ។ បើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងដឹកជញ្ជូន បន្តថា ដោយសារហេតុនេះហើយ គម្រោងនឹងត្រូវបញ្ចប់នៅដើមឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពង់ផែទេសចរណ៍ថ្មី របស់ខេត្តកំពត ស្ថិតនៅក្នុងស្រុកទឹកឈូ មានបណ្តោយ ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវាដឹកអ្នកដំណើរបានពី ៣០០ ទៅ ៤០០នាក់។ បើតាមការថ្លែងឱ្យដឹងពី លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ កំពង់ផែទេសចរណ៍អន្តរជាតិនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្ត នឹងបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បានបន្តថា នៅពេលដែលទីតាំងកំពង់ផែបានបញ្ចប់នឹងដាក់ឱ្យដំណើរការសេវាកម្ម វានឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសតាមរយៈកញ្ចប់ទេសចរណ៍ដែលភ្ជាប់ខេត្តកំពតជាមួយគោលដៅនៅប្រទេសវៀតណាម និងថៃជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីទេសចរណ៍នៃមហាអនុតំបន់ទន្លេមេគង្គឱ្យដឹងថា កំពង់ផែសមុទ្រនេះ បន្ទាប់ពីសាងសង់រួចរាល់ជាផ្លូវការ និងដាក់ឱ្យដំណើរការ ត្រូវបានរំពឹងថានឹងផ្តល់សេវាទេសចរណ៍អន្តរជាតិ និងក្នុងស្រុកចំនួន ៣៦០ ០០០នាក់ ក្នុង១ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូសបញ្ជាក់ថា ខេត្តកំពតមានកំពងផែចំនួន ៤ រួមមាន៖ កំពង់ផែ វិញហួរ មានជម្រៅទឹក ១៤ម៉ែត្រ អាចដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ, កំពង់ផែ របស់ លោក ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល, កំពង់ផែ របស់លោកស្រី ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗ ចេញចូលប្រទេសថៃ និងគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត កំពង់ស្ថិតនៅការសាងសង់នៅឡើយ សម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់៕

អត្ថបទទាក់ទង