សារព័ត៌មានមហាខ្មែរ

រដ្ឋបាលខេត្តកោះកុងស្នើក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ពន្លឿនការដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់រោងចក្រអគ្គិសនី ៧០០មេហ្គាវាត់

3

កោះកុង ៖ រដ្ឋបាលខេត្តកោះកុងបានស្នើដល់ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង (Royal Group Co,.Ltd) ដែលទទួលបានសិទ្ធិវិនិយោគ និងអភិវឌ្ឍន៍គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីកម្លាំង៧០០មេហ្គាវាត់ ដើរដោយធ្យូងថ្ម និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ស្ថិតនៅឃុំថ្ម ស្រុកបូទុមសាគរ ជួយសម្រួល និងពន្លឿនការដោះស្រាយលើផលប៉ះពាល់ដែលនៅសេសសល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា បានលើកឡើងនៅក្នុងកិច្ចប្រជុំ និងពិនិត្យផ្តល់យោបល់លើរបាយការណ៍នៅដើមសប្ដាហ៍នេះថា រដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធបានសិក្សា និងធ្វើការវាយតម្លៃទៅលើផលប៉ះពាល់សង្គម និងបរិស្ថាន ទៅលើគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម អនុភាព៧០០មេហ្គាវាត់របស់ក្រុមហ៊ុន Royal Group រួចរាល់ហើយ ខណៈដែលក្រុមហ៊ុនក៏បានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋបានមួយចំនួនធំ និងនៅសល់តែបន្តិចបន្តួចតែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តថា រហូតមកដល់ពេលនេះ ផលប៉ះពាល់ដែលនៅមិនទាន់ដោះស្រាយនៅតិចតួចប៉ុណ្ណោះ ប៉ុន្តែដើម្បីជំរុញកិច្ចដំណើរការនៃគម្រោងប្រព្រឹត្តដោយរលូន រដ្ឋបាលខេត្តបានស្នើដល់ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍មួយនេះ ជួយសម្រួល និងពន្លឿនដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលនៅសេសសល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្តក៏បានស្នើក្រុមហ៊ុនឱ្យមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្នុងការរក្សាសន្តិសុខសុវត្ថិភាព និងហ្វឹកហាត់ជាប្រចាំ ដើម្បីទប់ស្កាត់ និងពន្លត់អគ្គីភ័យ។ បន្ថែមពីនេះ ក៏មានការស្នើឱ្យមានការបញ្ជូនរបាយការណ៍ស្ដីពីការគ្រប់គ្រងសំណល់ ការតាមដានគុណភាពខ្យល់ សំឡេង និងរំញ័រ ការតាមដានគុណភាពទឹកក្រោមដី និងសមុទ្រមករដ្ឋបាលខេត្ត ដើម្បីជាមូលដ្ឋាននៃការមានវិធានការ និងរបាយការណ៍ជូនរដ្ឋបាលថ្នាក់ជាតិ ជាពិសេសក្រសួងបរិស្ថាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប អ៊ិនវេសមិន គ្រុប ឯ.ក បានទទួលបានសម្បទានអនុវត្តគម្រោងសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល មានអនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយភ្ជាប់នឹងលក្ខខណ្ឌគន្លឹះសំខាន់ៗមួយចំនួន ដូចជា សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព ៧០០មេហ្គាវ៉ាត់ សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ប្រវែង ៥០គីឡូម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រោងចក្រនេះ មានអនុភាពដំឡើង ៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ៦៨០មេហ្គាវ៉ាត់។ អគ្គិសនីកម្ពុជា ធានាទិញថាមពលពីគម្រោង ៨០%ក្នុង១ឆ្នាំ។ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់៣០ភាគរយ និងកម្ចីពីធនាគារ៧០ភាគរយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម ដែលមានអនុភាព៧០០មេហ្គាវាត់មួយនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចគាំទ្រទាំងស្រុង និងត្រូវបានកំណត់តំបន់គ្រប់គ្រងលើផ្ទៃដីទំហំ ១៦៨,៨០ហិកតា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឧទ្យានជាតិ បុទុមសាគរ ស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុម សាគរ ខេត្តកោះកុង ទៅជាតំបន់ ប្រើប្រាស់ដោយ ចីរភាព ដូចមានផែនទីនិង និយាមកាភ្ជាប់ជាឧប សម្ព័ន្ធ សម្រាប់ផ្តល់ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី ដើម្បីបន្តរៀបចំបំពេញបែបបទ នីតិវិធីជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕

អត្ថបទទាក់ទង