សារព័ត៌មានមហាខ្មែរ

ការស្វែងរកទុនសាងសង់ស្ពានឆ្លងទន្លេមេគង្គ ក្រចេះ-កំពង់ធំ អាចពន្យារពេលទោះសិក្សាចប់ហើយក្ដី

41

ការស្វែងរកប្រភពទុនពីដៃគូអភិវឌ្ឍន៍ពោលគឺប្រទេសចិន សម្រាប់ការសាងសង់ស្ពានឆ្លងកាត់ទន្លេ តភ្ជាប់ពីខេត្តកំពង់ធំ ទៅខេត្តក្រចេះ អាចនឹងត្រូវពន្យារទៅឆ្នាំ២០២៣ ខាងមុខ ទោះការការសិក្សាគម្រោងបានបញ្ចប់មួយរយៈក្ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្លាតរយៈពេលនៃការចរចាលើការស្វែងរកហិរញ្ញប្បទានអនុវត្តគម្រោងនេះ គឺផ្អែកទៅលើគម្រោងអតិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ថ្លែងថា៖ “ធម្មតារយៈពេល៥ឆ្នាំម្តង យើងដាក់ផែនការមេទៅក្នុងក្របខណ្ឌនៃ គម្រោងយុទ្ធសាស្រ្តផ្លូវ និងខ្សែក្រវ៉ាត់របស់ចិន អីចឹង យើងមានលំដាប់អតិភាព លើកលែងតែយើង ឬមួយអន្តរាគមន៍ពី ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែមួយឆ្នាំ យើងអាចធ្វើបានតែពីរ ឬបីគម្រោងទេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីខែមិថុនា ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថាគម្រោងនេះបានសិក្សាចប់សព្វគ្រប់ និងឈានដល់ដំណាក់កាលត្រៀមចរចាហើយ។ ជំហានបន្ទាប់ គឺការដាក់សំណើគម្រោងទៅកាន់រដ្ឋាភិបាលចិនដើម្បីសុំប្រាក់កម្ចី ក្រោយពីបានឯកភាពពីនាយករដ្ឋមន្ត្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះនេះ មានប្រវែង សរុប ១៧៦១ ម៉ែត្រ ដោយបើតាមផែនការដំបូងគឺគ្រោងសាងសង់នៅឆ្នាំ ២០២១ ប៉ុន្តែអាចនឹងត្រូវពន្យារដោយត្រូវប្រើពេលស្វែករកទុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះទីកន្លែងចំណុចសាងសង់ គឺមិនទាន់ច្បាស់ការនៅឡើយទេ។ ប៉ុន្តែមានព័ត៌មានលើកឡើងថា ប្រហែលជាអាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទចាស់៖​ រដ្ឋាភិបាលគ្រោងសាងសង់ស្ពាននៅក្រចេះ ឆ្លងទន្លេមេគង្គ ប្រវែងជិត ២គីឡូម៉ែត្រ នៅឆ្នាំ២០២១។ ការលើកឡើងខាងលើ របស់ លោក ស៊ុន ចាន់ថុល នៅពេលដែល លោក ចុះត្រួតពិនិត្យពីស្ថានភាពផ្លូវលេខ៧ ខេត្តស្ទឹងត្រែង-ក្រចេះ នៅថ្ងៃទី២៤ ខែកក្កដា នេះ។ លោក បន្តថា ពេលនេះយើងឈរនៅទីតាំងនេះ ដើម្បីមើលទីតាំង និងជ្រើសរើសទីតាំង ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅក្រចេះ តាមអនុសាសន៍របស់ សម្ដេច ហ៊ុន សែន ចង់ឱ្យប្រជាពលរដ្ឋធ្វើដំណើរពីស្ទឹងត្រែង ទៅកំពង់ធំ ជាដើមឱ្យមានភាពងាយស្រួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«បើប្រទេសជាមិត្តមិនទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា ក៏ពួកគេមិនអនុញ្ញាតឱ្យ កម្ពុជាខ្ចីថវិកាមកសាងសង់ដែរ ដោយសារតែរដ្ឋាភិបាល យកកម្ចីមកកសាងប្រទេស ហើយក៏គ្មានប្រទេសណាមួយមកគំរាមកម្ពុជាឱ្យខ្ចីថវិកាដែ»។ ជាការបញ្ជាក់របស់ លោក ស៊ុន ចាន់ ថុល និងបានបន្តថា ក្រសួងសាធារណការ នឹងរៀបចំគម្រោងសំណើរនៅឆ្នាំ២០២០ ខាងមុខដែលស្នើសុំថវិកាសាងសង់ពីរដ្ឋាភិបាលចិន ដូច្នេះនឹងអាចសាងសង់នៅឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ដ្រីដឹកជញ្ជូន បានអំពាវនាវទៅដល់ពលរដ្ឋមួយចំនួន កុំបីរិះគន់រដ្ឋាភិបាល ព្រោះប្រាក់កម្ចីនេះ គឺយកមកសាងសង់ស្ពាន មិនមែនយកមកចាយវាយឡើយ។ ម្យ៉ាងទៀត រដ្ឋាភិបាលបានខិតខំធ្វើយ៉ាងណាឱ្យពលរដ្ឋដឹកជញ្ជូនកសិផលងាយស្រួល សុវត្ថិភាព និងចំណេញពេលវេលា៕

អត្ថបទទាក់ទង