ព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនិងស្តារ-កែលម្អដងស្ទឹងសៀម រាបក្រុងសៀមរាប ខេត្តសៀមរាប និងរូបភាពដ៏ល្អស្រស់ឆើតឆាយនៃទីក្រុងសៀមរាប។
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២០ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើ ញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋាន
ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនិងស្តារ-កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀម រាប ខេត្តសៀមរាប ។
បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រ សួងសាងសង់ផ្លូវនេះ បានមានប្រសាសន៍ឱ្យដឹងនោះថា ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុបជាង ១០៨គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក និងថវិ កាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការ ងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាង សង់ផ្លូវទាំង៣៨ខ្សែនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ទីក្រុងសៀមរាបបាននិងកំពុងប្រែក្លាយរូបរាងជាទីក្រុងទំនើបនិងទេសចរណ៍ដ៏មានសក្តានុពល ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញក្តីរំពឹងថា ក្រោយពីបញ្ចប់ការសាងសង់ គម្រោងនេះ នឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទា ក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជនទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹក ជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ឱ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបនេះ គឺជាសមិទ្ធ ផលថ្មីបន្ថែមទៀត បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តព្រះសីហនុ ដែលបាននិងកំពុងស្ថាប នាសាងសង់ឡើង ត្រៀមនឹងបញ្ចប់ការសាងសង់នាពេលដ៏ខ្លីខាងមុខ៕
ប្រភពរូប៖ គណនីហ្វេសបុក៖ ប្រន សំ បូរ