សារព័ត៌មានមហាខ្មែរ

សង្ឈឹមថាអាជ្ញាធរ និងមើលឃើញទុក្ខលំបាករបស់ប្រជាជន! កសិករនៅខេត្តបាត់ដំបង ត្អូញត្អែរអំពីការខាតបង់ថ្លៃដើមផលិត ស្របពេលដែលតម្លៃស្រូវ មានការាធ្លាក់ចុះ

35

បាត់ដំបង៖ ឈានចូលដល់ចុងសប្តាហ៍ទី៤ នៃខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រជាកសិករនៅខេត្តបាត់ដំបង បាននិងកំពុងតែមានភាពមាញឹកខ្លាំងក្នុងការចុះប្រមូលផលស្រូវរដូវវស្សា ដែលជាប្រភេទស្រូវស្រាល និងស្រូវកណ្តាល មានពូជស្រូវសូម៉ាលី ផ្ការំដួល និងពូជសែនក្រអូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី សេង ហ៊ន ជាប្រជាកសិកររស់នៅភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ បានបញ្ជាក់ឲ្យដឹងថា កសិករនៅក្នុងឃុំស្នឹងនាពេលកន្លងមកនេះ បានទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង បានជន់លិចដំណាំស្រូវរបស់ពួកគាត់ស្ទើរគ្រប់ៗគ្នា ហើយដំណាំស្រូវដែលនៅសេសសល់ពីការបំផ្លាញដោយសារទឹកជំនន់នោះ ក៏បានទុំ និងកំពុងតែធ្វើការច្រូតកាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លះប្រើកម្លាំងពលកម្មផ្ទាល់របស់អ្នកភូមិ និងខ្លះទៀត បានប្រមូលផលដោយម៉ាស៊ីនច្រូត មានតម្លៃ ៤៥ម៉ឺនរៀលក្នុង១ហិកតា ដែលជាតម្លៃខ្ពស់បំផុត បើធៀបនឹងឆ្នាំមុន មានតម្លៃត្រឹមតែ២៥ម៉ឺនរៀលប៉ុណ្ណោះ ក្នុង១ហិកតាដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី សេង ហ៊ន បានបញ្ជាក់ទៀតថា ដោយសារតែទឹកជំនន់វាយប្រហារ ធ្វើឱ្យទិន្នផលថយ និងតម្លៃធ្លាក់ចុះ ហើយម៉ាស៊ីនច្រូតថ្លៃផងនោះ ទើបធ្វើឲ្យផលស្រូវដែលទទួលបានស្ទើរតែទូទាត់ថ្លៃដើមមិនគ្រប់ រួមជាមួយនឹងការប្រើប្រាស់ពូជ ជី និងថ្នាំសម្លាប់សត្វល្អិតចង្រៃ ព្រមទាំងថ្លៃភ្ជួររាស់ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិននឹងបញ្ហានេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរ៉ា បានឲ្យដឹងថា សម្រាប់ការងារបង្កបង្កើនផលស្រូវឆ្នាំ២០២០នេះ ប្រជាកសិករនៅខេត្តបាត់ដំបង សម្រេចលើការងារដាំដុះដំណាំស្រូវបានជាង ៣៧ម៉ឺនហិកតា ក្នុងនោះ ជាប្រភេទស្រូវស្រាល ស្រូវកណ្តាល ស្រូវធ្ងន់ ស្រូវចម្ការ និងស្រូវឡើងទឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប្រធានមន្ទីរ បានឲ្យដឹងថាទៀតថា ក្រោយការរងគ្រោះដោយសារទឹកជំនន់កន្លងមក រហូតមកដល់ពេលនេះ ប្រជាកសិករ បាននិងកំពុងតែធ្វើការប្រមូលផលស្រូវទុកដាក់ ជាប្រភេទស្រូវស្រាលបានប្រមាណ ៧៤%ហើយ មានទិន្នផលសរុបជិត ៤តោនក្នុង១ហិកតា ប្រភេទស្រូវកណ្តាល បានប្រមាណជិត ២០% មានទិន្នផលសរុបជិត ៣តោន ក្នុង១ហិកតា រីឯតម្លៃស្រូវសើមប្រភេទស្រូវផ្ការំដួល មានតម្លៃ ១០៦០រៀល ក្នុង១គីឡូក្រាម ស្រូវសែនក្រអូបមានតម្លៃចាប់ពី ១០៧៧រៀល ទៅ១១០០រៀល ឬស្មើនឹង៨.៣បាត ក្នុង១គីឡូក្រាម ៕

អត្ថបទទាក់ទង