សារព័ត៌មានមហាខ្មែរ

សម្តេចតេជោ ហ៊ុន សែន៖ សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញ នៅឆ្នាំ២០២១ ខណៈមកដល់ពេលនេះការប្រមូលចំណូលពន្ធ សម្រេចបាន ៤៥០០លានដុល្លារ

7

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងបង្ហាញនូវក្តីរំពឹកទុកថា សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះឡើងវិញ នៅឆ្នាំ២០២១ខាងមុខ ខណៈឆ្នាំ២០២០នេះ សេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះ ដល់ចំណុចអវិជ្ជមាន ដោយសារវិបត្តិកូវិដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ទោះបីនៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចរបស់កម្ពុជាអវិជ្ជមាន ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែទំហំនៃការនាំចេញរបស់កម្ពុជា បានកើនឡើងចំនួន១៨ភារគយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ៨ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញសម្រេច បានទំហំទឹកប្រាក់ ១១ ៧១៤លានដុល្លារអាមេរិក កើនឡើងចំនួន១៨ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថានៅឆ្នាំ២០២១ នឹងមានសន្ទុះឡើងវិញ [កំណើនសេដ្ឋកិច្ច]។ ឆ្នាំនេះបើជាចំណូលមានការបាត់បង់ ក៏ប៉ុន្តែមកដល់ពេលនេះ ចំណូលដែលយើងទទួលបាន គឺមានប្រមាណជាង ៤ ៥០០លានដុល្លាររួចស្រេចទៅហើយ ក្នុងនោះចំណូលបានមកពីពន្ធដារប្រមាណ ២ ៥០០លានដុល្លារ ចំណែកបានមកពីគយបានប្រមាណ ២ ១០០លានដុល្លារ។ អីចឹងវាអាចទៅគៀកនឹង ៥ ០០០លានដុល្លារនៅក្នុងឆ្នាំនេះ ឯសាច់ប្រាក់ដែលយើងសន្សំ បានយកទៅចំណាយក្នុងចំនួនតិចតួច ឥឡូវបន្តឲ្យយើងនៅសល់ក្នុងដៃ ប្រមាណ៣ពាន់លានដុល្លារ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងសូមការយោគយល់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឆ្នាំ២០២១ រាជរដ្ឋាភិបាលមិនអាចដំឡើងប្រាក់បៀវត្សជូនបានទេ ដោយរក្សាទុកនូវអត្រាដដែល ដូចឆ្នាំ២០២០។ ប៉ុន្តែឆ្នាំ២០២១ រាជរដ្ឋាភិបាលការរក្សាការដំឡើងប្រាក់ចូលនិវត្តន៍ សម្រាប់អតីតយុទ្ធជន និងអ្នកចូលនិវត្តន៍មុនៗ ដើម្បីឱ្យកាំប្រាក់ចូលនិវត្តន៍នេះ ប្រហាក់ប្រហែលអ្នកទើបចូលនិវត្តន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានព្យាការសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះមកត្រឹម -១.៩ភាគរយ ខណធនាគារពិភពលោក (World Bank) ព្យាករពីសេដ្ឋកិច្ចរបស់កម្ពុជា មានភាពអវិជ្ជមាន -២ភាគរយ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះក្នុងរង្វង់ -៤ភាគរយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជានៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះក្រោមសូន្យក្តី ប៉ុន្តែនៅឆ្នាំ២០២១ ស្ថាប័នអន្តរជាតិទាំង២នេះ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញ ក្នុងនោះ World Bank ថាសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងក្នុងអត្រា ៤.៣ភាគរយ និង ADB ថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.៩ភាគរយវិញ៕

អត្ថបទទាក់ទង