សង្ឈឹមរស់វិញតិចៗហើយ! ជើងហោះហើរពិសេសរវាង ភ្នំពេញ-តូក្យូ នឹងដំណើរការឡើងវិញចាប់ពីខែធ្នូ២០២០ដល់ខែមករា២០២១
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) បានប្រកាសថា ក្រុមហ៊ុននឹងដំណើរការជើងហោះហើរត្រង់ រវាងទីក្រុងតូក្យូ (ណារីតា) និងរាជធានីភ្នំពេញឡើងវិញ អំឡុងខែធ្នូ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។
សូមរឭកថា កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរតូក្យូ (ណារីតា)-ភ្នំពេញ។
បន្ទាប់ពីផ្អាកដំណើរការជាង២ខែមកនេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) នឹងដំណើរការជើងហោះហើរត្រង់ រវាងទីក្រុងតូក្យូ (ណារីតា) និងរាជធានីភ្នំពេញ នៅថ្ងៃទី២, ៥, ៩, ១២, ១៦ និង ១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៩ និងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
ចំពោះជើងហោះហើរ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន មិនទាន់ធ្វើការបញ្ជាក់ពីកាលវិភាគនៃការហោះហើរនោះទេ៕