សារព័ត៌មានមហាខ្មែរ

តំបន់​ផ្លូវ​វេងស្រេង​នឹង​កាន់តែអ៊ូអរខ្លាំងហើយ នៅ​ពេល​ផ្សារ​ទំនើប​ K Mall ​​បើក​ទ្វារ​នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២១

21

ផ្សារ K Mall ដែលជាផ្សារទំនើបថ្មីបំផុត និងជាទីតាំង សម្រាប់ការរស់នៅបែបទាន់សម័យ នៅតាមបណ្ដោយផ្លូវវេង ស្រេង បានរៀបចំ “ពិធីសាងសង់ដល់ ជាន់កំពូល” នៅថ្ងៃសុក្រ ទី ២០ វិច្ឆិកានេះ ដោយគម្រោងនេះប្រព្រឹត្តទៅតាមផែនការដែលត្រូវ បញ្ចប់ការសាងសង់ជាស្ថាពរនៅពាក់កណ្ដាលឆ្នាំ ២០២១ ។​​ ពិធីសាងសង់ដល់ជាន់កំពូល” គឺជាពិធីប្រពៃណីនៅក្នុងវិស័យសំណង់ ដើម្បីអបអរក្នុងឱកាស ដែលដែកចុងក្រោយបំផុតត្រូវបានលើកដាក់នៅលើកំពូលអគារធំៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្សារទំនើប K Mall គឺជាគម្រោងផ្សារទំនើបថ្មីពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urbanland ហើយ ផ្សារទំនើបនេះនឹងមានហាងទំនិញ និងភោជនីយដ្ឋានជាង ៤០ ទីតាំង ដោយមានលក់ផលិតផល ចម្រុះ គួរឲ្យទាក់ទាញ ពីសំណាក់ម៉ាកយីហោក្នុងស្រុក និងអន្តរជាតិ ដោយស្ថិតនៅចំកណ្ដាលនៃតំបន់ វេង ស្រេងភាគខាងលិច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្សារទំនើប K Mall គឺជា ផ្នែកមួយនៃប្លង់មេ របស់គម្រោង KMH Park ដែលផ្ដល់បរិយាកាសនៃ ការលក់ដូរ យ៉ាងប្រពៃបំផុត ដើម្បីទាក់ទាញដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលកំពុងមានការ អភិវឌ្ឍន៍ខ្លាំងនេះ និងជាតំបន់ដែលកំពុងតែមានការប្រែមុខមាត់ ដោយមានទាំងការប្ដូរឈ្មោះ មហាវិថី វេង ស្រេង ទៅជា មហាវិថី ចោមចៅផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

KMH Park គឺជាគម្រោងអភិវឌ្ឍន៍ប្លង់មេថ្មីរបស់ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ISI GROUP ហើយជាក្រុមហ៊ុនដែលកំពុងផ្ដល់ជូនប្រជាពលរដ្ឋ កម្ពុជាដែលមាន កម្រិតជីវភាពមធ្យម នូវទីកន្លែងសម្រាប់រស់នៅផង ធ្វើការផង និងលំហែកម្សាន្តផង ក្នុងសហគមន៍ ពហុបំណង ដែលរួមមានទីលំនៅ ការិយាល័យពាណិជ្ជកម្ម ហាងលក់ទំនិញ និងទីធ្លាបៃតង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ដែលមានលក្ខណៈបើកចំហ និងធំទូលាយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទៅកាន់តំបន់នេះ នឹងធ្វើឲ្យគម្រោង KMH Park និងផ្សារទំនើប K Mall ស្ថិតនៅចំកណ្ដាលនៃសហគមន៍ដែលកំពុងលូតលាស់មួយនេះ។ នៅដំណាក់កាលទី ១ គម្រោង KMH Park ដែលមានទំហំ ៦ ហិចតា នោះ រួមមាន ផ្សារទំនើប K Mall ផ្ទះអាជីវកម្មទំនើបចំនួន ៤០ ខ្នង ទីលានបាល់ទាត់ សួនលំហែកម្សាន្ត និងអគារការិយាល័យកម្ពស់ ៩ ជាន់ ឈ្មោះថា ISI Tower ដែលបានរៀបចំ “ពិធីសាងសង់ដល់ជាន់កំពូល” នៅថ្ងៃសុក្រនេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្សារទំនើប K Mall ដែលស្ថិតនៅផ្នែកកណ្ដាលនៃគម្រោង KMH Park នេះមានកម្ពស់បីជាន់ និងមានហាង លក់ទំនិញ ដែលជាហាងពេញនិយមសម្រាប់ប្រជាជនក្នុងស្រុក ដូចជាផ្សារទំនើបឡាក់គី (Lucky Supermarket), Zando, TEN11 និងហាងស្បែកជើង Nata™ Footwear ដែលទាំងអស់ នេះទើបបង្ហាញវត្តមានដំបូងគេបំផុត នៅក្នុងតំបន់វេង ស្រេង។ អ្នកចូលចិត្តទំនិញតម្លៃសមរម្យ នឹងអាចមានជម្រើសជាច្រើនដូចជា Daiso ដែលជាហាងទំនិញគ្រប់មុខរបស់ជប៉ុន ដែលនឹងបើកទ្វារអាជីវកម្មនៅផ្សារទំនើប K Mall នេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្សារទំនើប K Mall មិនមែនត្រឹមជាផ្សារទំនើបសម្រាប់ដើរទិញទំនិញនោះទេ ប៉ុន្តែក៏ជាទីតាំងសម្រាប់មិត្តភក្ដិ និងក្រុម គ្រួសារមកជួបជុំសប្បាយរីករាយផងដែរ។ អ្នកធ្វើដំណើរមកកាន់ K Mall នឹងអាចរីករាយក្នុងការទទួលទានភេសជ្ជៈដែលគេចូលចិត្ត នៅពេលដែលហាង កាហ្វេ Brown Coffee បង្ហាញវត្តមាននៅច្រកចូលរបស់ផ្សារទំនើបនេះ ខណៈដែលក្រុមហ៊ុន Lucky Burger និងហាងកាហ្វេពេញនិយមមកពីប្រទេសថៃ អាម៉ាហ្សូន (Cafe Amazon) ក៏នឹងមានវត្តមាន ក្នុងផ្សារទំនើបនេះដែរ។
អ្នកចូលចិត្តមើលកុន នឹងអាចទស្សនាភាពយន្តល្បីៗ នៅរោងភាពយន្ត Legend Cinema ដែលមាន អេក្រង់ចំនួន ៦ ផ្ទាំងថ្មីសន្លាង ដែលមានសាលរង់ចាំលំដាប់ព្រីមៀម និងសាលសម្រាប់កុមារលេង កម្សាន្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយកក្រុមហ៊ុន Urbanland លោក កាំង ហុក មានប្រសាសន៍ថា៖ “យើងមានក្ដីរំភើប នៅពេលដែល មើលឃើញថា ផ្សារទំនើប K Mall បានសម្រេចការសាងសង់បានជិតពីរភាគបី ឬប្រមាណ ៦៥% នៃការ ប្ដេជ្ញាចិត្តក្នុងការជួលសម្រាប់ហាងលក់ទំនិញ ហើយយើងនឹងរំពឹងថា នឹងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងជួលកាន់ តែច្រើនថែមទៀតនៅប៉ុន្មានខែខាងមុខ។ ការជឿជាក់មកលើចក្ខុវិស័យ និងទីតាំងយុទ្ធសាស្ត្ររបស់ផ្សារទំនើប K Mall គឺជាកត្តាចម្បងដែលយើងបានទទួលការគាំទ្រពី សំណាក់ដៃគូអាជីវកម្ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមទៀតថា៖ “ក្នុងនាមជាគម្រោងដ៏សំខាន់របស់ក្រុមហ៊ុន Urbaland យើងបានបង្កើន ការប្ដេជ្ញាចិត្តទ្វេរដង ដើម្បីគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់លើការរចនា និងការសាងសង់ ដើម្បី បង្កើតបាននូវស្នាដៃមួយ ដែលយើងជឿថា នឹងក្លាយជាស្តង់ដារថ្មីសម្រាប់រាជធានីភ្នំពេញ ហើយបង្ក ភាពងាយស្រួលសម្រាប់អ្នកទិញទំនិញ និងអ្នកមកកម្សាន្តនៅផ្សារទំនើបយើង។ យើងសង្ឃឹមថា អ្នកទិញទំនិញ នឹងចូលចិត្តទស្សនទានពិសេសប្លែកនេះ ដែលបូកបញ្ចូលនូវស្ថាបត្យកម្មទំនើប ជាមួយ នឹងភាពសម្បូរបែបនៃហាង ទំនិញ ដើម្បីតម្រូវតាមរបៀបបរបបរស់នៅផ្សេងៗគ្នានៃប្រជាជន កម្ពុជា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងការបញ្ចូលរចនាបទបែបសហសម័យ ផ្សារទំនើប K Mall បានបង្កើតទីធ្លា សាធារណៈធំទូលាយ នៅក្នុង ទំរង់ជាសាលមានដំបូល និងទីធ្លានៅខាងក្រៅ ដែលក្នុងនោះសកម្មភាពសហគមន៍នានា ដូចជា ពិធីបុណ្យ ការតាំងពីព័រណ៍ចុងសប្ដាហ៍ និងព្រឹត្តិការណ៍នានា អាចមករៀបចំបាន។ ផ្សារទំនើបនេះ មានបំណងក្លាយជាមូលដ្ឋានដ៏សកម្ម សម្រាប់ការជំរុញសិល្បៈ និងវប្បធម៌ក្នុងស្រុក ដោយមានសក្ដានុពលក្នុងការផ្ដល់នូវកម្មវិធីបង្ហាញសិល្បៈ និងការបញ្ចាំងភាពយន្តនៅផ្នែកខាងក្រៅ ជាសាធារណៈ និងការប្រគំតន្ត្រីខ្នាតតូចៗជារៀងរាល់ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របតាមគោលដៅរបស់ក្រុមហ៊ុន Urbanland ក្នុងការរចនាផ្ទះ ដោយគិតគូរពីតម្រូវការ អ្នកប្រើប្រាស់ជាចម្បងនោះ ទីតាំងបន្ថែមដើម្បីបំពេញតម្រូវការអតិថិជន រួមមាន ផ្លូវដើរមានដំបូល ជណ្ដើរសម្រាប់ជនពិការ និងទីចំណតសម្រាប់ម៉ូតូ ៧០០ គ្រឿង និងរថយន្ត ៣០០ គ្រឿង ដើម្បីបង្កើន ភាពងាយស្រួលសម្រាប់ភ្ញៀវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទះអាជីវកម្មទំនើបចំនួន ៤០ ខ្នង នៅគម្រោង KMH Park បានលក់ចេញអស់ទៅហើយ នៅពេលដែល អតិថិជនបានជាប់ចិត្តនឹងស្នាដៃស្ថាបត្យកម្មដ៏ល្អឯក និងសក្ដានុពលនៃការបូកបញ្ចូលគ្នារវាង លំនៅដ្ឋានផង និងការធ្វើអាជីវកម្មផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរចនាជណ្ដើរដែលទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់ និងរចនាបទធំទូលាយ របស់ផ្ទះអាជីវកម្មទំនើបនេះ ព្រមជាមួយនឹងលទ្ធភាពក្នុងការជួលទៅឲ្យអ្នកជួលច្រើនគ្នាក្នុងពេលតែមួយ សុទ្ធសឹងជាលក្ខខណ្ឌ ពិសេសៗមួយចំនួនដែលនឹងផ្ដល់ជូនដល់អតិថិជន បន្ថែមចិញ្ចឹមផ្លូវដើរមុខផ្ទះដ៏ធំទូលាយ៕

អត្ថបទទាក់ទង