សារព័ត៌មានមហាខ្មែរ

អាជីវកម្ម​តាម​អន​ឡាញ​មាន​ការ​កើន​ឡើង​នា​ពេល​បច្ចុប្បន្ន​

3

​ខណៈ​ដែល​សហគ្រាស​ធុន​តូច​និង​មធ្យម​ជាច្រើន​កំពុង​តែ​ជួប​ប្រទះ​ការ​លំបាក​ដោយ​សារ​តែ​បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន សហគ្រិន​ជាច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កំពុងតែ​សម្រប​ខ្លួន​និង​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ការ​បើក​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ការ​ប្រើប្រាស់​បណ្តាញ​សង្គម និង​បច្ចេកវិទ្យា​ជា​ឧបករណ៍​ក្នុង​ការ​ធ្វើ​ជំនួញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹង​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​រួមទាំង​ការភ្ជាប់​បណ្តាញ​អ៊ី​ន​ធ័​រ​ណេ​ត​នៅ​ទូទាំងប្រទេស​កម្ពុជា ប្រជាជន​កាន់តែ​ច្រើនឡើង​កំពុង​តែមាន​ការវិវត្ត​ទៅមុខ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទិន្នន័យ​ពី​ការសិក្សា​ឌីជីថល​ឆ្នាំ ២០២០ Digital 2020 Cambodia នៅ​ប្រទេស​កម្ពុជា​បង្ហាញថា ក្នុងចំណោម ប្រជាជន ១៦,៦ លាន​នាក់​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ៥៨ ភាគរយ​គឺជា​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត ហើយ​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​ទាំងអស់​សុទ្ធតែ​សកម្ម​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទិន្នន័យ​ក៏បាន​បង្ហាញ​ពី​ចំនួន​អ្នកលក់​តាម​អ៊ិន​ធឺរ​ណែ​ត​ដែលមាន​ចំនួន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ លើសពីនេះ​ទៀត ជាមួយ​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​ដែលមាន​សុវត្ថិភាព​ដូចជា DHL និង UPS អាជីវកម្ម​អាច​ឈោង​ទៅរក​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ៣,៨ ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Anthony Murray សហគ្រិន​ជំនួញ​មួយរូប​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដែល​លក់​គ្រឿងសំអាង​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ពន្យល់ថា រូបលោក​និង​ភរិយា​បាន​បង្កើត​ប្រាក់ចំណូល​របស់​ពួកគេ​ប្រមាណ​ជា ៣៥០០ ដុល្លារ​ក្នុង​មួយខែ​តាមរយៈ​បណ្ដាញ​សង្គម Facebook និង Instagram ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ថា​៖ «​យើង​បានចាប់ផ្តើម​អាជីវកម្ម​នេះ​កាលពី ២ ឆ្នាំមុន​ហើយ យើង​មាន​អ្នកគាំទ្រ (followers) ប្រមាណ ២ ម៉ឺន​នាក់​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​និង Instagram របស់​យើង​។ យើង​អាច​កំណត់​គោលដៅ​ទស្សនិកជន​របស់​យើង​ហើយ​ជ្រើសរើស​សម្រាប់​ការ​ឃើញ​ការផ្សាយពាណិជ្ជកម្ម​រប​ស់​យើង​នៅ​ផ្នែក​ផ្សេងៗ​ក្នុងប្រទេស​។ ជាធម្មតា​យើង​ចំណាយ​ប្រាក់​ប្រមាណ​ជា ២០០ ដុល្លារ​ក្នុង​មួយ​សប្តាហ៍​សម្រាប់​បណ្ដាញ​សង្គម​ទាំងនេះ​ក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ហើយ​ជាធម្មតា​ការផ្សាយ​របស់​យើង​គឺ​បាន​ទៅដល់​មនុស្ស ១០០ ០០០ នាក់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ខ្ញុំ​គិតថា​ការប្រើប្រាស់​បច្ចេកវិទ្យា​គោលដៅ​ផ្សព្វផ្សាយ​បានធ្វើ​ឲ្យ​អាជីវកម្ម​របស់​យើង​រីកចម្រើន​លឿន​ជាង​អ្វីដែល​យើង​ធ្លាប់​គិត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បន្ថែមថា​៖ «​ទោះជា​យ៉ាងណា ខ្ញុំ​គិតថា​បើ​អ្នក​មិនដឹងថា​អ្នក​កំពុង​ធ្វើ​អ្វី​នៅពេល​ដាក់​លុយ​ចូល​ទីផ្សារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​តាមរយៈ​បណ្តាញ​សង្គម​នោះទេ អ្នកនឹង​ខាតបង់​ប្រាក់​ជាច្រើន​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បច្ចេកវិទ្យា​កំណត់​គោលដៅ​អនុញ្ញាតឱ្យ​មានការ​ជ្រើសរើស​ជាពិសេស​អ្នក​ដែល​មើលឃើញ​ការផ្សាយពាណិជ្ជកម្ម​ដែល​សមស្រប​។ វា​ប្រើ​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​ដូចជា​ការប្រមូល​ទិន្នន័យ​ពីអ្វី​ដែល​ពួកគេ​បាន​បញ្ចូល​នៅលើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក៏ដូចជា​គេហទំព័រ​ដែល​ពួកគេ​ចូលទៅ​កាន់​នានា​។ ពួកគេ​ក៏​ទទួលបាន​ទិន្នន័យ​ពី​ក្រុមហ៊ុន​ភាគី​ទី​បី​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រដ្ឋាភិបាល​កម្ពុជា​កំពុង​គាំទ្រ​ដល់​ប្រជាជន​ដែល​ចាប់ផ្តើម​អាជីវកម្ម​បែប​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។ ទោះយ៉ាងណា​ក៏ដោយ ខ្លួន​ក៏​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​អំពី​ច្បាប់ពាណិជ្ជកម្ម​តាម​អ៊ិន​ធឺរ​ណែ​ត​ដែលមាន​ស្រាប់​ខណៈដែល​ពួកគេ​គួរតែ​គោរព​ឲ្យ​បាន​តឹងរឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ថ្លែងថា​៖ «​យើង​រីករាយ​ក្នុងការ​មើលឃើញ​សកម្មភាព​អាជីវកម្ម​រីកចម្រើន​នានា​ដែល​កំពុង​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា​មិន​ថា​នៅក្នុង​ឬ​ក្រៅ​ប្រព័ន្ធ​អន​ឡាញ​នោះទេ​។ ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​ផលប្រយោជន៍​នៃ​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​និង​ការការពារ​អតិថិ​ជ ន​អាជីវកម្ម​ទាំងពីរ​ប្រភេទ​ត្រូវគោរព​តាម​បទ​ប្បញ្ញត្តិ​នានា​។ ទាក់ទង​នឹង​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ យើង​មានច្បាប់​និង​បទបញ្ជា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​យ៉ាង​តឹងរឹង​ដើម្បី​គ្រប់គ្រង​សកម្មភាព​អាជីវកម្ម​។ យើង​លើកទឹកចិត្ត​ដល់​អាជីវកម្ម​តាម​អ៊ិន​ធរ​ណេ​ត ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​របស់​ម្ចាស់​អាជីវកម្ម​ក្រោម​ច្បាប់​ក្នុងការ​ចុះឈ្មោះ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បន្ថែមថា​៖ «​យើង​អាច​យល់បាន​ថា​ក្នុងកំឡុងពេល​ដែលមាន​ករណី​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ប្រជាពលរដ្ឋ​ជួបប្រទះ​ការលំបាក​និង​ព្យាយាម​បង្កើត​គំនិត​ថ្មីៗ​ដើម្បី​រកប្រាក់​ចំណូល​។ ប៉ុន្តែ​ដូចដែល​យើង​បានលើកឡើង​រួចមកហើយ សកម្មភាព​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ត្រូវតែ​គោរព​តាមច្បាប់​នានា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពី​ថ្ងៃទី ២៧ ខែសីហា អនុក្រឹត្យ​កំណត់​ប្រភេទ បែបបទ និង​នីតិវិធី​នៃ​ការផ្តល់​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ដល់​អន្តរការី និង​បុគ្គល​ផ្តល់​សេវា​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវ​ផ្តល់ឱ្យ​រូបវន្តបុគ្គល​ឬ​សហគ្រាស​ឯកបុគ្គល​ដែល​នឹង​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមទាំង​រូបវន្តបុគ្គល​ឬ​សហគ្រាស​ឯកបុគ្គល ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ឬ​ប្រព័ន្ធ​អេឡិចត្រូនិក​ជា​មធ្យោបាយ​ក្នុងការ​ផ្គត់ផ្គង់​ឬ​ទិញ​-​លក់ទំនិញ និង​/​ឬ​សេវា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ប្រជាជន​កម្ពុ​ជាមាន​សុពលភាព​រយៈពេល​ពីរ​ឆ្នាំ​ហើយ​អាច​បន្ត​ជាថ្មី​បាន​។ សម្រាប់​ក្រុមហ៊ុន​បរទេស សហគ្រាស​និង​បុគ្គល អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​មាន​សុពលភាព​រយៈពេល ៣ ឆ្នាំ​ហើយ​អាច​បន្ត​ជាថ្មី​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាជីវកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដែល​ត្រូវបាន​លើកលែង​ពី​អាជ្ញាប័ណ្ណ​នៅ​កម្ពុជា​រួមមាន​អាជីវកម្ម​ខ្នាតតូច​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា​ហ្វេ​ស​ប៊ុ​ក​និង Instagram ខណៈដែល​ពួកគេ​អាច​លក់​អ្វី​គ្រប់យ៉ាង​ស្របច្បាប់​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពី​សប្តាហ៍​មុន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹងថា​ខ្លួន​នឹង​ចាប់ផ្ដើម​សកម្មភាព​ក្នុងការ​ប្រមូល​ពន្ធ​លើ​ការផ្សាយពាណិជ្ជកម្ម​ឌីជីថល​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ដែល​មិនបាន​ចុះឈ្មោះ​នៅក្នុង​ប្រទេស​កម្ពុជា​៕ ប្រភព៖ Khmer Times

អត្ថបទទាក់ទង