សារព័ត៌មានមហាខ្មែរ

ខេត្តសៀមរាបត្រៀមនឹងសាគមន៍China Townជាលើកដំបូងជាមួយគំរោង តម្លៃ៣៥០លានដុល្លារ

7

ភ្នំពេញៈ ខេត្តសៀមរាបនឹងស្វាគមន៍ឆាយណាថោនជាលើកដំបូង ដែលអភិវឌ្ឍន៍ដោយ ក្រុមហ៊ុនណាហ្គា ខប (NagaCorp) នៅក្នុងគម្រោងអភិវឌ្ឍន៍ថ្មីមួយរបស់ខ្លួន ដែលគ្រោងនឹងបោះទុនវិនិយោគ៣៥០លានដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនណាហ្គាខប កាលពីថ្មីៗនេះ បានបង្ហាញផែនការអភិវឌ្ឍរមណីយដ្ឋានមិនមានល្បែង ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន៣៥០លានដុល្លារ នៅខេត្តសៀមរាបក្នុងគោ​លបំណងលើកកម្ពស់តំបន់ប្រាសាទអង្គរវត្ត ដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្តីក្រុមហ៊ុនណាហ្គា ខបកាលពេលថ្មីៗនេះបានឱ្យដឹងថា គម្រោងអភិវឌ្ឍថ្មីរបស់ក្រុមហ៊ុន ណាហ្គា ខប នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥ មុនពេលគម្រោងណាហ្គា៣ តម្លៃ៣.៥០០ លានដុល្លារ បើកដំណើរការ ហើយគម្រោងនៅសៀមរាបនេះ នឹងបញ្ចូលសណ្ឋាគារលំដាប់ប្រណីត សួនទឹក សួនឧទ្យានដែលបំពាក់បច្ចេកវិទ្យាទំនើប ប្រឡា​យទឹកស្អាត កន្លែងកម្សាន្តតាមដងទឹក និងកន្លែងធុរកិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គម្រោងនេះ ក៏នឹងមានមណ្ឌលកម្សាន្តមួយឈ្មោះថា “សៀមរាបឆាយណាថោន” ផ្តល់ជូននូវអាហារStreet Food ហាង តន្រ្តី និងការដើរទិញឥវ៉ាន់ ដែលនឹងត្រូវបានរួមបញ្ចូលជាមួយនឹងសួនច្បារ អមដោយប្រព័ន្ធទឹកស្រស់ស្អាត និងមានដំបូលការពារអាកាសធាតុ ដែលជួយលើកកម្ពស់ខ្យល់ និងពន្លឺធម្មជាតិទន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយដាក់ឈ្មោះជាផ្លូវការនូវ “បឹងអង្គរអច្ឆរិយៈ ឬ Angkor Lake of Wonder” នៅលើផ្ទៃដី ៧៥ ហិកតា វានឹងក្លាជាគម្រោងធំជាងទំហំរួមនៃ Disneyland និង Disney California នៅ Los Angeles ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនណាហ្គាខបបានឱ្យដឹងថា ការអភិវឌ្ឍន៍នេះនឹងបម្រើដល់គោលបំណងជាច្រើនដូចជា ការបង្កើនដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរជាតិ អន្តរជាយិទៅកាន់ខេត្តសៀមរាប ស្របពេលណាហ្គាវើលអនុវត្តយុទ្ធសាស្ត្រ ធ្វើដំណើរថ្មីភ្ជាប់ខេត្តសៀមរាបនិងភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុននេះមានបំណងអនុវត្តយុទ្ធសាស្រ្ត ធ្វើការជាមួយភ្នាក់ងារទេសចរណ៍តាមអ៊ិនធឺរណែត និងភ្នាក់ងារទេសចរណ៍ប្រទេសចិន និងកន្លែងផ្សេងទៀត ដើម្បីផ្តល់ជូននូវដំណើរកម្សាន្ត ដោយផ្អែកលើមូលដ្ឋានពេញលេញ ក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង