រដ្ឋជួលដីក្បែរឧទ្យានអង្គរចំនួន៧៥ហិកតាឲ្យទៅក្រុមហ៊ុន NAGA CORP វិនិយោគ៥០ឆ្នាំ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ជូ​ល​ដី​ទំហំ​៧៥​ហិ​កតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងត្បូង ចម្ងាយ​៥០០​ម៉ែត្រ ពី​ឧទ្យាន​អង្គរ ទៅ​ឱ្យ​ក្រុមហ៊ុន​ណា​ហ្គា​(NAGA CORP) ដើម្បី​ធ្វើការ​វិនិយោគ​រយៈពេល​៥០​ឆ្នាំ ពោល​គឺ​ចាប់ពី​ខែមករា ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០៧០​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​ណា​ហ្កា និង​ត្រូវ​បាន​សារព័ត៌មាន​អេ​ឡិច​ត្រូ​និក Thmey Thmey បង្ហោះ​នៅ​លើ​ផេ​ក​របស់​ខ្លួន​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​ណា​ហ្កា ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ហុងកុង​នោះ នឹង​ប្រើប្រាស់​ថវិកា​ចំនួន ៣៥០​លាន​ដុល្លារ ដើម្បី​សាងសង់​រមណីយដ្ឋាន «Angkor Lake of Wonder» (ALOW) នៅ​ក្នុង​ខេត្តសៀមរាប ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«Angkor Lake of Wonder» (ALOW) ក៍​មានការ​សាងសង់​សណ្ឋាគារ​មួយ​ដែល​មាន​រចនាបទបែប​វប្បធម៌ និង​ប្រពៃណី​ខ្មែរ នៅ​ចំ​កណ្តាល​គម្រោង​។ លើស​ពី​នេះ នឹង​មាន​បង្កើត​ឧទ្យាន​ទឹក​, បង្កើត Siem Reap China Town, បង្កើត​ឧទ្យាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ខ្មែរ​បែប​4D, 5D, Augmented Reality (AR) និង Virtual Reality (VR) រួម​ទាំង​បង្កើត​សួន​វប្បធម៌​ជាដើម​…​។​ គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នេះ នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ក្នុង​២០២៥​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុមហ៊ុន​ណា​ហ្គា​បាន​ឲ្យ​ដឹង​ទៀត​ថា «តាម​គម្រោង​អភិវឌ្ឍ​នេះ ក្រុមហ៊ុន​នឹង​បង្កើត​យុទ្ធសាស្ត្រ​នៃ​ការ​ធ្វើ​ការងារ ជាមួយ​ទី​ភ្នា​ក់​ទេសចរ​នៅ​ប្រទេស​ចិន និង​ប្រទេស​នានា​ទៀត តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​[Internet] ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​មក​កាន់​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា​ក៍ដោយ ជុំវិញ​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ណា​ហ្កា​និង​ត្រូវ​បាន Thmey Thmey ស្រង់សេចក្តី​ប្រកាស​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០២០​នេះ យើង មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង