ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នឹងបើកាដ្ឋាននៅថ្ងៃទី៣០ ខែវិច្ឆកា ឆ្នំា២០២០ខាងមុខនេះ!
សៀមរាប៖ ដោយសារបញ្ហារកូវីត-១៩ ទើបធ្វើអោយគម្រោងបើកការដ្ឋានធ្វើផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាបត្រូវបានពន្យាពេល។ បើតាមការផុសរៀបរាប់របស់ផេក យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប ដែលត្រូវបានគេដឹងថា ជាផេកកាន់ដោយ លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប បានផុសរៀបរាប់ដូចខាងក្រោម៖
«យោងតាមការអោយដឹងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា គម្រោងកែលំអរ នឹងសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលជាគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គ្រោងនឹងបើកការដ្ឋាន នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះហើយ។ » ប៉ុន្តែយើងមិនទាន់បានដឹងថា សម្តេចនឹងអញ្ជើញមកបើកការដ្ឋាននេះដែរឬយ៉ាងណានោះទេ?
គួររំលឹកផងដែរថា ក្នុងកិច្ចប្រជុំកន្លងមកបានឱ្យដឹងថា ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះត្រូវបានបែងចែកជា ៤ ប្រភេទរួមមាន៖
-ប្រភេទទី១៖ ចាក់បេតុងចំនួន២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ
ប្រភេទទី២៖ ចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទីម៉ែត្រ យោងតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន
ប្រភេទទី៣៖ ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង
ប្រភេទទី៤៖ អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។
អង្គភាពដែលទទួលយកការងារសាងសង់រួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានសាធារណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប។
ក្រៅពីនេះនឹងមានក្រុមការងារបច្ចេកទេសចំនួន៨កងទៀតប្រចាំការនៅខេត្តសៀមរាប ដើម្បីតាមដាន និងធ្វើរបាយការណ៍អំពីដំណើរការសាងសង់ ថាតើបានអនុវត្តស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកដែរឬយ៉ាងណា ក្នុងករណីអង្គភាពសាងសង់មិនគោរពតាមបទដ្ឋានបច្ចេកទេស នោះនឹងមិនត្រូវបានទូទាត់ប្រាក់ជូនឡើយ។
គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណជាង ៩៨ គម ហើយនឹងត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី ៤ កញ្ញានេះ៕