ជិតដល់ថ្ងៃហើយសូមប្រញាប់!ពន្ធដារប្រកាសរម្លឹកដល់ពលរដ្ឋឲ្យឆាប់បង់ពន្ធលើអចលនទ្រព្យ និងដីធ្លី សម្រាប់ឆ្នាំ២០២០
រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរម្លឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២០ ។
រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយទេ ។ ដែលនឹងថ្ងៃផុតកំណត់ ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះហើយ ។
ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន ។
សេចក្តីជូនដំណឹង មានដូចខាងក្រោម ៖