សារព័ត៌មានមហាខ្មែរ

Jack Ma បង្វិលលុយសងអ្នកវិនិយោគិនហុងកុងវិញក្នុងទឹកប្រាក់ជិត ១៦៨ពាន់លានដុល្លារ ក្រោយដំណើរការលក់ IPO របស់ Ant Group ត្រូវបានផ្អាក

10

(ហុងកុង)៖ ក្រុមអ្នកវិនិយោគហុងកុង ដែលបានដាក់ពាក្យស្នើសុំទិញភាគហ៊ុន IPO របស់ក្រុមហ៊ុន Ant Group ដែលមានលោក Jack Ma ជាម្ចាស់នោះ នៅពេលនេះបានទទួលប្រាក់សំណងវិញ បន្ទាប់ពីក្រុមហ៊ុន Ant Group បានសម្រេចចិត្តផ្អាកដំណើរការលក់ IPO។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកវិនិយោគប្រមាណជា ១.៥៥លាននាក់ នៅក្នុងទីក្រុងហុងកុង ដែលបានបញ្ជូនទៅប្រាក់ចំនួន ១៦៧.៧ពាន់លានដុល្លារអាមេរិកទៅ ក្នុង គណនីរួមមួយដើម្បីមានសិទ្ធិក្នុងការដេញថ្លៃទិញយកចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Ant Group នៅពេលនេះ ត្រូវបាន ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុចិនមួយនេះ បានប្រគល់លុយត្រឡប់ទៅឱ្យវិញ ដែលការប្រគល់លុយត្រូវបានចែកចេញជាពីរលើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន Ant Group បានផ្អាកដំណើរការលក់ IPO ទាំងនៅផ្សារហ៊ុនហុងកុង និងស៊ាងហៃ បន្ទាប់ពីនិយតករចិន បានហោះហៅ លោក Jack Ma និងបុគ្គលិកជាន់ខ្ពស់ជាច្រើនរូបទៀតចូលសួរនាំកាលពីដើមសប្ដាហ៍៍នេះ ហើយមកដល់ពេលនេះគេនៅមិនទាន់ដឹងព័ត៌មាន លក់ នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបញ្ជាក់របស់ក្រុមហ៊ុន Ant Group បានឱ្យដឹងថា នៅថ្ងៃពុធម្សិលមិញនេះ ក្រុមហ៊ុនបានបង្វិលលុយមួយចំនួនទៅឱ្យវិនិយោគិន ហុងកុងវិញ ដែលវាជាកំណាក់កាលទី១ ហើយសម្រាប់ការបង្វិលដំណាក់កាលទី២នោះ នៅមិនទាន់ដឹងនោះទេ ខណៈដែល ការលក់ IPO ត្រូវបានផ្អាក ហើយទាន់ដឹងថា នឹងចាប់ផ្ដើមឡើងវិញនៅពេលណាឱ្យច្បាស់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា បើតាមផែនការគឺក្រុមហ៊ុន Ant Group នឹងលក់ IPO នៅផ្សារហ៊ុនហុងកុង និងស៊ាងហៃ ដោយទទួលបាន ប្រាក់ប្រមាណជិត ៣៥ពាន់លានដុល្លារអាមេរិក ដែលជាការលក់ IPO មួយទទួលបានប្រាក់ចំណូលខ្ពស់ ហើយកន្លងមកនិយតករចិន ក៏ បាន បើកការស៊ើបអង្កេតម្ដងរួមមកហើយដែរ ពាក់ព័ន្ធនឹងការលក់ IPO នេះ ដោយសង្ស័យថាមានការវិនិយោគបែបអនាមិក៕

អត្ថបទទាក់ទង