សារព័ត៌មានមហាខ្មែរ

រយៈពេល៩ខែឆ្នាំ២០២០ ពលរដ្ឋកម្ពុជាចេញដំណើរទៅក្រៅប្រទេសមានចំនួនជាង៣សែននាក់ គឺធ្លាក់ចុះ៧៩,៣%

3

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២០ ប្រជាពលរដ្ឋកម្ពុជាបានចេញដំណើរទៅក្រៅប្រទេសនៅតែមាន ដោយមានចំនួនប្រមាណជា ៣១៧ ៥០២នាក់ ពោលគឺធ្លាក់ចុះប្រមានជា ៧៩,៣ភាគរយ។ ដោយឡែកភ្ញៀវបរទេសដែលចេញពីកម្ពុជាគឺ មានប្រមាណជា ១,៣លាននាក់ បានធ្លាក់ចុះ ៧២ភាគរយ។ នេះបើយោងតាមរបាយការណ៍ផ្សព្វផ្សាយដោយក្រសួងទេសចរណ៍នៅក្នុងអំឡុងខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរបាយការណ៍នោះបានបញ្ជាក់ថា ចរាចរណ៍ផ្លូវអាកាសកម្ពុជានៅតែបើកដំណើរការ ដោយមានភ្ញៀវធ្វើដំណើរចេញ និងចូលជាបន្តបន្ទាប់គ្រាន់តែវាធ្លាក់ចុះប៉ុណ្ណោះ ខណៈដែលពិភពលោកកំពុងតែប្រឈមមុខនឹងការរីករាលដាលមេរោគកូវីដ១៩ ហើយមកដល់ពេលនេះកម្ពុជាមិនបានបិទចរាចរណ៍ផ្លូវអាកាសម្តងណាឡើយ គ្រាន់តែរឹតបន្តឹង និងចេញបម្រាមចំពោះគោលដៅមួយចំនួនតែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានបន្តទៀតថា សម្រាប់ពលរដ្ឋកម្ពុជាដែលធ្វើដំណើរចូលស្រុកវិញតាមផ្លូវអាកាស ក្នុងរយៈពេលដដែលនេះតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺ មានចំនួន ១,១២លាននាក់ ធ្លាក់ចុះ ៣៧,៣ភាគរយ ក្នុងនោះភ្ញៀវបរទេសមកមានចំនួន ៨៥១ ៤៣៩នាក់ បានធ្លាក់ចុះ ៧៣ភាគរយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមអាកាសយានយន្ដអន្តរជាតិសៀមរាប មានភ្ញៀវខ្មែរចំនួន ៥០២ ៧៤១នាក់ បានធ្លាក់ចុះ ៦៧,២ភាគរយ និងបរទេសមានចំនួន ៣៩៦ ២៤១នាក់ ធ្លាក់ចុះ ៧៦,២ភាគរយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបអ្នកដំណើរដែលបានមកដល់កម្ពុជាតាមផ្លូវអាកាសជាពលរដ្ឋកម្ពុជា គឺមានចំនួន ៤,៤៣លាននាក់ ធ្លាក់ចុះ ៣២,៦ភាគរយ និងបរទេសត្រឹមតែ ១,៦០ លាននាក់ ធ្លាក់ចុះ ៧២,៣ភាគរយ។ នេះបើយោងតាមរបាយការណ៍ដដែល៕

អត្ថបទទាក់ទង