ត្រូវប៉ាន់អ្នកខេត្តសៀមរាបទៀតហើយ! ក្រុមហ៊ុនចិនត្រៀមដីទំហំ១០០០ហិកតាសាងសង់Airport Cityនៅតំបន់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប
ភ្នំពេញៈ ក្រុមហ៊ុនចិនធំមួយ គឺYunnan Investment Group បានត្រៀមដីទំហំ១០០០ហិកតា ដើម្បីសាងសង់ទីក្រុងថ្មីមួយ នៅតំបន់ព្រលានយន្តហោះថ្មី ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។
ព៌តមាននេះ ត្រូវបានលើកឡើង នៅក្នុងជំនួបជាមួយសម្ដេចតេជោហ៊ុន សែននាយរកដ្ឋមន្ត្រីនៃកម្ពុជា និងលោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group សាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ បានជម្រាបពីវឌ្ឍនភាពនៃការសាងសង់ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី៦ មិនាកន្លងមកនេះ។
លោកLiu Minglin បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឱ្យហោះ សាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខផងដែរ។
លោកLiu Minglin បានមានប្រសាសន៍ឲ្យដឹងថា នឹងមានការកសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា ទីក្រុងអាកាសយានដ្ឋាន ដែលមានដីបម្រុងប្រមាណ១,០០០ហិកតា និងការអភិវឌ្ឍផ្លូវល្បឿនលឿន ដែលតភ្ជាប់ត្រង់ពីទីរួមខេត្តសៀមរាប ទៅកាន់អាកាសយានដ្ឋានផងដែរ។
យោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានផ្ញើរជូន លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មុនដំំណើរទស្សនកិច្ចេរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះបានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប -អង្គរបានចំណាយទុនរហូតដល់ជាង១០០០លានដុល្លារអាមេរិក ខណៈដំបូងឡើយក្រុមហ៊ុនចិន គ្រោងចំណាយទុនវិនិយោគ៨៨០លានដុល្លារអាមេរិកប៉ុណ្ណោះ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត/លំដាប់ថ្នាក់ 4E ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា។ ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះថ្មី។
លោកស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា ការសាងសង់ទីក្រុងអាកាសយានដ្ឋានឬAirport City ជាផ្នែកមួយនៃការវិនិយោគរបស់ក្រុមហ៊ុនYunnan Investment Group
ព្រោះធម្មតាការសាងសង់ព្រលានយន្តហោះ មិនងាយរកផលចំណេញបានលឿននោះទេ ហេតុនេះក្រុមហ៊ុនត្រូវអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលទីក្រុងថ្មីមួយ ដើម្បីទទួលបដិសណ្ឋារកិច្ចភ្ញ់វទេសចរណ៍ជាតិ អន្តរជាតិ ដែលត្រូវស្នាក់នៅ ហូបចុក នៅពេលពួកគេសំរាក និងធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះនេះ៕ ប្រភព៖ Propertyarea