សារព័ត៌មានមហាខ្មែរ

កាន់តែជិត និងប្រើ​ពេល​តែ​ជាង​មួយ​ម៉ោង ផ្លូវកាត់ថ្មី​ពីបាត់ដំបង​ទៅសៀមរាប

70

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកព្រួញ រិទ្ធិ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានបង្ហើបកាលបរិច្ឆេទសម្រាប់ការ​ស្ថាបនាផ្លូវពីខេត្ត​បាត់ដំបងទៅខេត្ត​សៀមរាប ដែល​អាចចាប់ផ្ដើមបើកការដ្ឋាន​សាងសង់នៅឆ្នាំ ២០២៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃ ២៤ មករា ឆ្នាំ ២០២៣ ដែល​រៀបចំ​ឡើង​​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ព្រួញ រិទ្ធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង​បាន​បញ្ជាក់​ថា ​ផ្លូវពីបាត់ដំបងទៅសៀមរាប អាចចាប់ផ្តើម​បើក​ការដ្ឋានសាងសង់នៅឆ្នាំ ២០២៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​លើក​ពី​គម្រោងស្ថាបនា​ផ្លូវ​នេះ​ជាសរសៃឈាមដ៏សំខាន់ ហើយ​ដែល​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដាក់​ចូល​ក្នុង​គម្រោងអាទិភាព ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនកាន់តែងាយស្រួលនិងចំណាយពេលតិចជាងមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានមើលឃើញគុណ​ប្រយោជន៍នៃគម្រោងស្ថាបនាផ្លូវថ្មីពី​បាត់ដំបង​ទៅ​សៀមរាបមានសារសំខាន់​ ដើម្បី​ជំរុញកំណើន​សេដ្ឋកិច្ចជាតិ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា ផ្លូវថ្មី​នេះ​មានប្រវែងតែ​ជាង ៧០ គីឡូម៉ែត្រ បើធ្វើ​ដំណើរ​ប្រើ​ពេល​តែ​​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ​គឺ​ចំណេញ​ច្រើន​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លូវ​ពី​បាត់ដំបង​ទៅ​សៀមរាប​ជាគម្រោង​សហការសិក្សា​​រវាង​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ និងក្រុមហ៊ុន China Road and Bridge Corporation របស់​ប្រទេស​ចិន​។ ផ្លូវដ៏​ថ្មី​សន្លាង​មួយ​ខ្សែ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​សិក្សា​ត្រូវ​សាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែល​អាចកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណេញចម្ងាយរហូតជាង ១០០ គីឡូម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តបាត់ដំបងជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ មានទាំងតំបន់ទេសចរណ៍ធម្មជាតិ កែច្នៃ វប្បធម៌និងប្រវត្តិសាស្រ្ត។ គម្រោង​​ស្ថាបនា​ផ្លូវ​នេះ​នឹង​ផ្តល់​ប្រយោជន៍​ជា​ច្រើន​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​របស់​ខេត្តបាត់ដំបង ដែល​ត្រូវបានប្រសិទ្ធនាមជាខេត្តនៃអាហារក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក៕

អត្ថបទទាក់ទង