សារព័ត៌មានមហាខ្មែរ

មានតែ១ក្នុងប្រទេស! ផ្លូវ ៨ គន្លងដែលធំជាងគេបំផុតនៅកម្ពុជាកំពុងបង្ហាញខ្លួនក្នុងខេត្ដសៀមរាប

159

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំណាត់ផ្លូវពីស្ដុបសណ្ឋាគារសុខា ឆ្ពោះទៅកាន់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ និងព្រលានយន្ដហោះខេត្ដសៀមរាប គឺជាផ្លូវធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានគន្លងផ្លូវសម្រាប់យានយន្ដធ្វើដំណើររហូតដល់ទៅ ៨ គន្លង មានប្រវែង ៥.៨ គីឡូម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយផ្លូវមួយនេះក៏បានផ្លាស់ប្ដូរមុខមាត់ខេត្ដយ៉ាងខ្លាំងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រសាសន៍លើកឡើងពីឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របស់ក្រសួងសាធារណការ” បានលើកឡើងថា ផ្លូវធំមួយនេះបានផ្ដាស់ប្ដូរមុខមាត់ខេត្ដសៀមរាបយ៉ាងខ្លាំង ហើយវាក៏ជាផ្លូវដ៏ធំបំផុតមិនធ្លាប់មានពីមុនមកឡើយ។ ដោយជាធម្មតាយើងឃើញផ្លូវភាគច្រើននៅស្រុកខ្មែរមានតែ ៤ គន្លងតែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងនៅក្នុងកម្មវិធីខាងលើនោះឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា “នៅសៀមរាប នៅស្ដុបអូតែលសុខា ទៅព្រលានយន្ដហោះ ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ យើងបានពង្រីកផ្លូវហ្នឹង ទៅជាផ្លូវ ៨ គន្លង។ នៅសៀមរាបមុខមាត់ដូរខ្លាំងណាស់នៅពេលយើងពង្រីកផ្លូវនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា ក្រៅពីផ្លូវធំមួយនេះ បច្ចុប្បន្នខេត្ដសៀមរាបក៏មានគម្រោងផ្លូវក្រុងធំៗចំនួន ២ ខ្សែទៀតផងដែរដែលគ្រោងចំណាយទឹកប្រាក់សរុប ១៤០ លានដុល្លារសម្រាប់ការសាងសង់។ ហើយបច្ចុប្បន្នគម្រោងផ្លូវមួយខ្សែត្រូវបានធ្វើការសិក្សារួចរាល់ ខណៈមួយខ្សែទៀតកំពុងធ្វើការសិក្សា៕

អត្ថបទទាក់ទង