សារព័ត៌មានមហាខ្មែរ

បុណ្យឆ្លងឆ្នាំសកលមានភ្ញៀវទេសចរជាងបីសែននាក់មកកម្សាន្តនៅខេត្តសៀមរាប

31

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តសៀមរាប÷ ក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការចាក់ស្រោចវ៉ាក់សាំងដោយឥតគិតថ្លៃជូនប្រជា ពលរដ្ឋកម្ពុជាដោយមិនប្រកាន់ពូជសាសន៍និន្នាការនយោបាយបានធ្វើឲ្យស្ថានភាពនៃជំងឺ កូវីដ-19 មានភាពធូរស្រាលព្រមទាំងការប្រកាស បើកប្រទេសក្នុងគោលដៅស្តារសេដ្ឋកិច្ចជាតិឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅខេត្តសៀមរាបក្នុងឱកាសឆ្លងឆ្នាំសកល 2022-2023 ដើម្បីទទួល ស្វាគមន៍ដល់ភ្ញៀវទេសចរជាតិអន្តរ,ជាតិនោះរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ទីរអង្គភាពបានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល 2022 -2023។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសកម្មភាពរៀបចំតុបតែងលម្អផ្លូវដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឲ្យកាន់តែមានភាពស្រស់ត្រកាលឡើងវិញ ដោយបំពាក់ភ្លើងបំភ្លឺសាធារណ:និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ព្រមទាំងរៀបចំតុបតែងសួនស្ពានព្រះរាជដំណាក់ដើម្បីចូលរួមអបអរឆ្នាំថ្មីឆ្នាំសកលឆ្នាំ2023។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ការងាររៀបចំកែលម្អនេះគឺជាការរំលេចនូវសោភ័ណភាពបៃតងនៅតាមដងស្ទឹងតាមរុក្ខវិថីនានាក្នុងក្រុងបរិវេណព្រះអង្គចេកព្រះអង្គចមក៏ដូចជានៅតាមសួនច្បារដើម្បីរៀបចំភ្លើងពណ៌នាពេលរាត្រីឲ្យកាន់តែមានការទាក់ទាញអារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិដើម្បីមកទស្សនាកម្សាន្តក្នុងឱកាសឆ្លងឆ្នាំថ្មីឆ្នាំសកល2023 នេះព្រមទាំងមានការជិះទូកកម្សាន្តតាមដងស្ទឹងប្រវត្តិសាស្រ្តនិងទស្សនាការសម្ដែងរបាំនិងរាំវង់ស្គរដៃផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀតក៏ជាការរួមចំណែកក្នុងការជំរុញការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តសៀមរាបក្នុងការស្តារឡើងវិញនូវរាល់វិស័យក្នុងខេត្តសៀមរាបសំខាន់វិស័យទេសចរណ៍។ ទោះបីមានភាពធូរស្រាលនៃជំងឺកូវីដ-19 នេះក្នុងឱកាសឆ្លងឆ្នាំសកល 2022-2023 ដោយមានភ្ញៀវជាតិ,អន្តរជាតិបានអញ្ជើញចូលរួមអបអរសាទរក្នុងបុណ្យឆ្លងឆ្នាំសកលក៏បានអនុវត្តន៍ជាប្រចាំនូវវិធានការរបស់រាជរដ្ឋាភិបាល3កុំ3ការពារផងដែរ។ ក្នុងរយៈពេល 3 ថ្ងៃចាប់ពីថ្ងៃទី 30 ធ្នូឆ្នាំ 2022 មកដល់ថ្ងៃទី 1 ខែមករាឆ្នាំ 2023។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ភ្ញៀវទេសចរមកពីបណ្ដាខេត្តរាជធានីបានចូលមកដើរកម្សាន្តនៅតាមរមណីយដ្ខាននានារួមទាំងរាត្រីឆ្លងឆ្នាំនៅខេត្តសៀមរាបឆ្លងឆ្នាំថ្មីឆ្នាំសកល 2022 ឈានចូលឆ្នាំ 2023 មានចំនួនប្រមាណជា 337769 នាក់ក្នុងនោះភាគច្រើនគឺភ្ញៀវទេសចរក្នុងប្រទេស។ តាមការប៉ាន់ប្រមាណនោះបានឲ្យដឹងថាភ្ញៀវអ្នកដំណើរកម្សាន្តទាំងនោះមានមកពីបណ្ដារាជធានីខេត្តនានាមានប្រមាណ 330000 នាក់និងមានភ្ញៀវទេសចរបរទេសប្រហែលជាង 7769 នាក់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាលក្ខណៈពិសេសគួរឱ្យកត់សម្គាល់នោះ គឺការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋបានឆ្លុះបង្ហាញអំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានិងកំពុងស្ថិតក្នុងប្រក្រតីភាពថ្មីទម្លាប់រស់ជាមួយកូវីដ- 19 ហើយកត្តាប្រុងប្រយ័ត្នគឺជាគន្លឹះស្នូលនៃសេចក្តីសុខចម្រើន។ តាមការកត់សម្គាល់បណ្ដាភ្ញៀវទេសចរទាំងនោះបានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាបដូចជាផាប់ស្ទ្រីតនិងនៅសួនច្បារព្រះរាជដំណាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសដំណើរការឆ្លងឆ្នាំសកលនេះចំពោះការងារទេសចរណ៍បានបង្កលក្ខណៈល្អក្នុងការសម្រួលចរាចរណ៍ទៅមកបានល្អជាងបណ្ដាឆ្នាំមុនៗដោយខេត្តសៀមរាបទទួលបានចំណងដៃថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនូវផ្លូវ 38 ខ្សែត្រូវបានស្ថាបនារួចរាល់ស្របពេលដែលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល 2022-2023 នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្តសូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា, កងកម្លាំងនិងមន្ទីរអង្គភាពពាក់ព័ន្ធដែលរៀបចំសណ្តាប់ធ្នាប់សន្តិសុខបានយ៉ាងល្អនិងជូនពរបងប្អូនភ្ញៀវទេសចរនិងសូមគោរពជូនដល់បងប្អូននិងភ្ញៀវទេសចរជាតិ, អន្តរជាតិទាំងអស់អញ្ជើញធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាព៕

អត្ថបទទាក់ទង