សារព័ត៌មានមហាខ្មែរ

រាជរដ្ឋាភិបាល គ្រោងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមចំនួនពីរខ្សែ តម្លៃជិត ១៤០លានដុល្លារ

1,292

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជរដ្ឋាភិបាល គ្រោងសាងសង់ផ្លូវវាងក្រុងសៀមរាបចំនួន​២ខ្សែ -ផ្លូវវាងក្រុងខាងជើង និងផ្លូវក្រវ៉ាត់ក្រុងខាងត្បូង ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍នៅខេត្តសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គម្រោងសិក្សាផ្លូវវាងក្រុងទាំងពីរខ្សែ បានសិក្សាចប់ជាស្ថាពរ​ ដោយគ្រោងនឹងសិក្សានៅក្រោមឥណទាន ពីប្រទេសដៃគូអភិវឌ្ឍន៍។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែតុលា នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ មានប្រសសន៍ថា ផ្លូវវាងក្រុងខាងជើង មានប្រវែង ៥៥គីឡូមែត្រ បានសិក្សាចប់ដោយគ្រោងសាងសង់នៅក្រោមកម្ចី ៤៥,៧លានដុល្លារ ពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកផ្លូវវាងក្រុងខាងត្បូង មានប្រវែង ជិត៤៦គីឡូមែត្រ បានសិក្សាចប់ដូចគ្នា ដោយគ្រោងសាងសង់នៅក្រោមឥណទានសម្បទាន ៩៤.១លានដុល្លារ របស់កូរ៉េខាងត្បូង ។ ប្រភព៖ Construction Property

អត្ថបទទាក់ទង