សារព័ត៌មានមហាខ្មែរ

ក្រសួងសាធារណការ គ្រោងពង្រីកផ្លូវជាតិលេខ៦ កំណាត់ស្គន់-សៀមរាប ជា៤ គន្លង

10

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសិក្សាពង្រីកផ្លូវជាតិលេខ៦ កំណាត់ស្គន់-សៀមរាប ទៅជា ៤ គន្លង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកទំនិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងនៅក្នុងពិធីបើកសម្ពោធមណ្ឌលផ្តល់សេវាសាធារណៈថ្មីនៅសៀមរាប កាលពីថ្ងៃម្សិលមិញ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងកំពុងសិក្សាលទ្ធភាពពង្រីកផ្លូវជាតិលេខ៦ ពីរដំណាក់កាលបន្ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម បានប្រសាសន៍ថា៖ «ក្រសួងកំពុងសិក្សា ពីលទ្ធភាពពង្រីកផ្លូវចាប់ពីស្គន់ខេត្តកំពង់ចាម ទៅដល់ខេត្តកំពង់ធំ ពី ២គន្លងទៅ៤គន្លង និងចាប់ពីខេត្តកំពង់ធំទៅខេត្តសៀមរាប ពី២គន្លងទៅ៤គន្លងផងដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ៦ ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប ត្រូវបានលើកកម្ពស់ម្ដងរួចមកហើយ ដោយបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០១៨ កន្លងមក ក្រោមជំនួយរបស់ប្រទេសចិនប្រមាណ ២៥៥ លានដុល្លារអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្ដីក្រៅពីផ្លូវជាតិលេខ ៦ កាលពីថ្មីៗនេះ ក្រសួងក៏ទើបតែបញ្ចប់ការសិក្សាគម្រោងពង្រីកផ្លូវជាតិលេខ៧ ចាប់ពីស្គន់ទៅដល់ទីរួមខេត្តកំពង់ចាម ពី២គន្លង ទៅ៤គន្លងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទចាស់ ដែលបានចុះផ្សាយកន្លងមក៖ ផ្លូវជាតិលេខ ៦ នឹងត្រូវស្ថាបនាថ្មីតភ្ជាប់ពីរង្វង់មូលស្គន់ឆ្ពោះទៅកាន់ខេត្តសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ រដ្ឋាភិបាលគ្រោងរៀបចំស្ថាបនាផ្លូវជាតិលេខ ៦ ថ្មី តភ្ជាប់ពីរង្វង់មូលស្គន់ ខេត្តកំពង់ចាមឆ្ពោះទៅកាន់ខេត្តសៀមរាប សង់ចេញជា ៤គន្លង ក្នុងគោលបំណងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋ។ នេះបើតាមការថ្លែងឱ្យដឹងពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងរៀបចំស្ថាបនាផ្លូវជាតិលេខ ៦ ថ្មីតភ្ជាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ឆ្ពោះទៅខេត្តសៀមរាប គ្រាន់តែមិនទាន់កំណត់កាលបរិច្ឆេទតែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា ខាងក្រសួងសាធារណការ និងដឹកជញ្ជួនបានចុះសិក្សាវាយតម្លៃរួចហើយ គឺផ្លូវជាតិលេខ ៦ថ្មី នេះមានបួនគន្លងដូចគ្នានឹងផ្លូវជាតិលេខ ៦ A ពីភ្នំពេញមកកាន់រង្វង់មូលស្គន់ដែលបានស្ថាបនារួចហើយនោះ។ ក្នុងនោះរដ្ឋបាលខេត្តនឹងស្នើសុំឱ្យខាងអ្នកជំនាញរៀបចំប្រព័ន្ធលូជ្រុងដែលធានាដល់សុវត្ថិភាពពេលភ្លៀងធ្លាក់មិន ឱ្យកកស្ទះ ជន់លិចថ្នល់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលខេត្តរូបនេះបញ្ជាក់ថា ដូច្នេះសូមប្រជាពលរដ្ឋរង់ចាំបន្តិចសិន ពិសេសប្រសិនបើយើងសង់ប្រព័ន្ធលូ តាមសំណើនោះ គឺនឹងប៉ះពាល់ដល់ការពង្រីកថ្នល់ជាតិបួនគន្លងនាំឱ្យមានការឈូសឆាយលូនោះចោល នឹង ខាតបង់ឥតប្រយោជន៍មិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លូវជាតិលេខ៦ ថ្មី នឹងត្រូវស្ថាបនាជាបួនគន្លងតភ្ជាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ឆ្ពោះទៅកាន់ខេត្តសៀមរាប គឺនឹងមានប្រព័ន្ធលូសុវត្ថិភាពដូចប្រព័ន្ធផ្លូវជាតិលេខ ៦ ពីភ្នំពេញ មកកាន់រង្វង់មូលដដែលនេះក្នុងពេលឆាប់ៗ ខាងមុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីសំណើសុំសាងសង់ប្រព័ន្ធលូអមផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ព្រំប្រទល់ខេត្ត កំពង់ធំ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឆ្លើយតបនឹងសំណើនោះថា ទាក់ទងនឹង សំណើសុំសាងសង់ប្រព័ន្ធលូខាងលើគួររង់ចាំបន្តិចសិន ព្រោះត្រូវគិតគូរហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាមុនសិន៕

អត្ថបទទាក់ទង